Karim Benzema របួសម្នាក់ទៀត កាន់តែធ្វើឱ្យគ្រូបង្វឹករបស់ក្រុម Real Madrid ឈឺក្បាលខ្លាំង
អេស៉្បាញ៖ បញ្ហាកីឡាកររបួសរបស់ក្រុមលោក Santiago Solari បានកើនឡើង ដោយខ្សែប្រយុទ្ធ Karim Benzema បានរងរបួសម្រាមដៃ ពេលប្រកួតជាមួយនឹងក្រុម Real Betis។
គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញ លោក Solari បានបញ្ជាក់ថា Karim Benzema បានបាក់ម្រាមដៃក្នុងកំឡុងពេលនៃការទទួលជ័យជម្នះ ២-១ នៅលើទីលាន Benito Villamarin ដែលត្រូវប្ដូរជំនួសដោយកីឡាករ Cristo Gonzalez ដែលចូលបង្ហាញខ្លួនលើកដំបូងនៅ La Liga ក្នុងតង់ទី២។
ក្រុមយក្សអេស៉្បាញកំពុងតែជួបវិបត្តិគ្មានខ្សែប្រយុទ្ធ Gareth Bale និង Mariano Diaz ហើយឥឡូវត្រូវបាត់បង់ Benzema ម្នាក់ទៀត ។ ដោយឡែក ខ្សែបម្រើដែលចូលលេងជាទៀងទាត់ Toni Kroos, Marco Asensio និង Marcos Llorente ទាំងអស់នេះ នឹងខកខានការធ្វើដំណើរទៅទឹកដី Seville និងការប្រកួតបន្ទាប់ទៀត ៕
ប្រភព៖ TrollKhmer

- កម្សាន្ត៣ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ៣ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៤ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៤ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍