Unai Emery ថា កៅអីទៅ Champions League កាន់តែលំបាកសម្រាប់ Arsenal
អង់គ្លេស៖ លោក Unai Emery យល់ថា វាជាការលំបាកបន្ថែមទៀតសម្រាប់ក្រុម Arsenal ដើម្បីឈានទៅក្របខ័ណ្ឌ Champions League ក្រោយពីរបូត ៣ពិន្ទុនៅទឹកដី West Ham។
ក្រុមរបស់លោក Emery ត្រូវបានផ្តួលដោយកីឡាករ Declan Rice ដែលស៊ុតចូលនៅ Premier League ជាលើកដំបូងសម្រាប់ក្រុម West Ham ហើយក្រុមកាំភ្លើងធំ ទើបតែទទួលបានត្រឹមតែ ៤ពិន្ទុប៉ុណ្ណោះ ពីការប្រកួត ៤លើកចុងក្រោយរបស់ពួកគេ។
គ្រូបង្វឹក Emery យល់ស្របថា វានឹងលំបាកណាស់ក្នុងការដឹកនាំក្រុម Arsenal ចូលទៅក្នុងក្របខ័ណ្ឌ Champions League ខណៈដែលក្លិបបានខកខានចូលលេងពាននេះរយៈពេល ២រដូវកាលកន្លងមកហើយ។
លោកបានប្រាប់ក្រុមអ្នកយកព័ត៌មានថា៖ « ឥឡូវនេះ វាកាន់តែលំបាក ហើយវាច្បាស់ណាស់ ខ្ញុំគិតថា អ្វីដែលសំខាន់បំផុតសម្រាប់យើង គឺការងើបឡើងវិញនូវទំនុកចិត្ត និងការប្រកួតប្រជែង។ នេះជាលទ្ធផលដ៏អាក្រក់។ ប្រសិនបើយើងអាចឈ្នះ យើងនឹងលេងជាមួយ Chelsea ជាមួយគម្លាតតែ ៣ពិន្ទុប៉ុណ្ណោះ»៕
ប្រភព៖ TrollKhmer
- អត្ថបទទាក់ទង :
- កីឡា

- កម្សាន្ត៣ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ៣ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៤ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៤ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍