Guardiola៖ ManCity មិនអាចប្រកួតជាមួយ Barca ឬ Madrid ឡើយ ក្នុងទីផ្សារដោះដូរកីឡាករ
អង់គ្លេស៖ លោក Pep Guardiola គ្រូបង្វឹកក្រុម Manchester City បាននិយាយថា ក្រុមម្ចាស់ជើងឯក Premier League មិនអាចប្រកួតប្រជែងជាមួយក្លិបយក្ស La Liga គឺ ក្រុម Barcelona និង Real Madrid នៅក្នុងទីផ្សារផ្ទេរកីឡាករឡើយ។
ក្រុមមេឃខៀវនេះ ត្រូវបានផ្សារភ្ជាប់ជាមួយនឹងកីឡាករ Ajax សញ្ជាតិហូឡង់វ័យ ២១ ឆ្នាំ Frenkie de Jong ហើយក៏ជាកីឡាករដែលចាប់អារម្មណ៍ពីក្លិប Barca, Real Madrid និងជើងឯក Ligue 1 Paris Saint-Germain ផងដែរ។
លោក Guardiola មិនបាននិយាយពី De Jong ទេ ប៉ុន្តែបានសារភាពថា City នឹងប្រឈមមុខនឹងភារកិច្ចដ៏លំបាកមួយដែលប្រកួតជាមួយ Barca និង Madrid នៅពេលដែលពួកគេចង់បានកីឡាករដូចគ្នា។
លោក Guardiola បានប្រាប់អ្នកយកព័ត៌មានថា៖ “ប្រសិនបើអ្នកតែមួយគត់ ដែលចង់បានកីឡាករ វាមានភាពងាយស្រួល ។ ប៉ុន្តែប្រសិនបើអ្នកចង់បានកីឡាករម្នាក់ និងមានក្លិបជាច្រើនចង់បានដែរ នោះនឹងមានភាពស្មុគស្មាញ ជាពិសេស បើជាក្រុម Madrid ឬ Barcelona។ ជាធម្មតានៅពេលដែលអ្នកប្រកួតជាមួយ Real Madrid និង Barcelona អ្នកនឹងចាញ់។ ដូច្នេះអ្នកត្រូវតែធ្វើអ្វីឲ្យបានឆាប់រហ័ស និងមានប្រសិទ្ធិភាពបន្ថែមទៀត៕
ប្រភព៖ TrollKhmer
- អត្ថបទទាក់ទង :
- កីឡា

- កម្សាន្ត២ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៣ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍