Connect with us

ទីបំផុត រដ្ឋមន្រ្តីក្រសួងកសិកម្ម បានសម្រេចព្យួរទុកពង្រាងច្បាប់ស្តីពីកៅស៊ូនៅកម្ពុជា ក្រោយមានភាពចម្រូងចម្រាស់

ភ្នំពេញ ៖ ទីបំផុត រដ្ឋមន្រ្តីក្រសួងកសិកម្ម បានសម្រេចព្យួរទុកពង្រាងច្បាប់ស្តីពីកៅស៊ូនៅកម្ពុជា ដែលអាចធ្វើអោយមានផលប៉ះពាល់ដល់វិស័យនេះ ។ ការសម្រេចព្យូរពង្រាងច្បាប់នេះ បានធ្វើឡើងក្នុងវេទិកាសាធារណៈ និងអាហារសាមគ្គីជាមួយ ក្រុមហ៊ុនកសិកម្ម និងកសិឧស្សាហកម្ម ជាង ២០០ក្រុមហ៊ុន នៅថ្ងៃទី ១៤ ខែមករា ឆ្នាំ២០១៩ ។
បើតាមឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានអោយដឹងថា វេទិកានោះ គឺ ដើម្បីដោះស្រាយក្តីព្រួយបារម្ភ និងការលំបាករបស់អ្នកវិនិយោគលើវិស័យកសិកម្ម ជាពិសេស គឺការវិនិយោគលើដំណាំកៅស៊ូ ។
ជាលទ្ធផល លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម បានសម្រេចព្យួរទុកពង្រាងច្បាប់ស្ដីពី កៅស៊ូ ដែលអាចធ្វើឱ្យមានផលប៉ះពាល់ទៅលើវិស័យនេះ និង សន្យាថា នឹងធ្វើលិខិតស្នើសុំទៅប្រមុខរាជរដ្ឋាភិបាល ដើម្បីកែសម្រួលពន្ធនាំចេញកៅស៊ូឡើងវិញ ។ ក្រៅពីនេះ ក៏មានដោះស្រាយនូវបញ្ហាផ្សេងៗជាច្រើនទៀត ។


គួររំលឹកថា កាលពីពេលថ្មីៗនេះ ក្រុមធុរជនផ្នែកដំណាំកៅស៊ូ បានលើកឡើងពីក្តីបារម្ភថា តើអាចមានផលប៉ះពាល់អ្វីខ្លះនឹងកើតឡើង ដោយសារសេចក្តីព្រាងច្បាប់ស្តីពីកៅស៊ូនៅកម្ពុជា ដែលកំពុងពិភាក្សា ដើម្បីដាក់ស្នើសុំច្បាប់ និង អនុវត្តនាពេលខាងមុខនេះ ។
ក្រុមធុរជន បានលើកឡើងថា វានឹងអាចមានផលប៉ះពាល់ជាច្រើនដល់កសិករ និង អ្នកប្រកបមុខរបរនេះ ហើយអាចធ្វើឲ្យអ្នកវិនិយោគទាំងក្នុងស្រុក និងមកពីបរទេសលើវិស័យនេះ រារែក ថាតើនៅបន្ត ឬ គួរវិនិយោគថ្មីលើវិស័យនេះ ដែររឺទេ បើមានច្បាប់នេះ ។ ក្រុមធុរជន ក៏បានផ្តល់ជាអនុសាសន៍ថា អគ្គនាយកដ្ឋានកៅស៊ូ គួរតែយកចិត្តទុកដាក់បង្កើតគោលនយោបាយស្ដីពីកៅស៊ូ ទើបអាចជួយដល់កសិករដាំកៅស៊ូ ឬ លើវិស័យនេះ និងបានចូលរួមជួយដល់យុទ្ធសាស្ត្រចតុកោណរបស់សម្តេចតេជោ ហ៊ុន សែន ប្រសើរជាងការបង្កើតច្បាប់ដែលធ្វើឲ្យប្រជាកសិករ និង អ្នកប្រកបមុខរបរនេះថ្នាំងថ្នាក់ ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម