ពិធីការនី VJ BOBO បដិសេធមិនទទួលខុសត្រូវចំពោះការផុសរបស់គាត់នៅលើអាខោន ហ្វេសប៊ុកដែលមានមានរូបរបស់គាត់ឡើយ
ពិធីការនីដ៏វ័យក្មេងសម្លេងពិរោះស្រស់ស្អាត របស់ស្ថានីយទូរទស្សន៍MYTV កញ្ញា VJ BoBo ត្រូវបានជនមិនស្គាល់អត្តសញ្ញាណលួចបង្កើតគណនីដែលបានដាក់រូបរបស់យកទៅបន្លំអ្នកលេងនៅសង្គមហ្វេសប៊ុក គណនីនោះមានឈ្មោះថា “Nīch Wālkêr” ដែលមានឈ្មោះជាភាសាខ្មែរថា ខឿន សុគន្ធលីហ្សា។ VJ BoBo គឺជាពិធីការនីរបស់MYTV ក្នុងកម្មវិធី “MYTV Faebook Active” ជាកម្មវិធីទាក់ទងនឹងស្នាដៃ របស់យុវវ័យអាចបញ្ចេញសមត្ថភាពដែលខ្លួនមានចែកជូនអ្នកទស្សនា។ តែថ្មីៗនេះមានជនមិនស្គាល់អត្តសញ្ញាណបានលួចយករូបថតរបស់គាត់មកបង្កើតគណនីដើម្បីបន្លំអ្នកលេងហ្វេសប៊ុកថាជាអាខោនពិតរបស់ VJ BOBO ទៅវិញ។
VJ BoBo បានបង្ហោះសារមួយបញ្ជាក់នៅលើសង្គមហ្វេសប៊ុកក៏ដូចអាខោនពិតរបស់គាត់ដែលមានឈ្មោះថា «VJ BoBo» ថា៖ «សួស្តីប្រិយមិត្តនៅក្នុងបណ្តាញសង្គមហ្វេសប៊ុកទាំងអស់គ្នា នាងខ្ញុំវីជេ បូបូ (VJ BoBo) សូមបញ្ជាក់អ្នកទាំងអស់គ្នាថា គណនីហ្វេសប៊ុកដែលមានឈ្មោះថា Nīch Wālkêr ពុំមែនជាគណនីផ្ទាល់ខ្លួនរបស់នាងខ្ញុំទេ។ ជាចុងក្រោយនាងខ្ញុំសូមអរគុណសម្រេចការចូលចិត្ត និងគាំទ្ររូបនាងខ្ញុំ វីជេ បូបូ (Vj BoBo)» កញ្ញាបានបន្តប្រាប់មហាជនថា កញ្ញានឹងមិនទទួលត្រូវខុសត្រូវរាល់បញ្ហាដែលបានបង្កើតឡើង ដោយអាខោនហ្វេសប៊ុកមួយនោះ Nīch Wālkêr នេះឡើយ ៕
អត្ថបទ៖ ឡុង រតនា

- កម្សាន្ត២ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៣ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍