JOSE MOURINHO ពីគ្រូបង្វឹកដ៏ល្បី ក្លាយជាអ្នកវិភាគបាល់ទាត់សម្រាប់កម្មវិធីទូរទស្សន៍
អង់គ្លេស៖ ក្រោយពីទំនេរអត់ការងារធ្វើជិតមួយខែកន្លងទៅ ពេលនេះ អតីតអ្នកចាត់ការទូរទៅ ក្រុមបិសាចក្រហម Manchester United បានទទួលកិច្ចការមួយថ្មីហើយ ដែលការងារនេះ នឹងតម្រូវអោយលោកវិលត្រឡប់ទៅកាន់ទីក្រុង London ប្រទេសអង់គ្លេស នៅសប្តាហ៍នេះ។
អាចចាត់ទុកជាការងារដំបូងរបស់លោក JOSE MOURINHO ផងដែរ គិតចាប់ពីការបញ្ចប់អាជីពជាអ្នកដឹកនាំនៅក្នុងក្លិប Manchester United ។
តាមប្រភពព័ត៌មាន បានអោយដឹងថា ពេលនេះ លោក Jose ត្រូវបានអញ្ជើញអោយមកធ្វើជាអ្នកវិភាគលើជំនួបដ៏ធំប្រចាំសប្តាហ៍ រវាងក្រុមខ្លាំងពីរ នាទីក្រុង London គឺ ក្រុមកាំភ្លើងធំ Arsenal ប្រកួតជាមួយតោខៀវ Chelsea។
ជាងនេះទៅទៀត ២ថ្ងៃបន្ទាប់ ក្រោយពីបំពេញមុខងារជាអ្នកវិភាគលទ្ធផលសម្រាប់ការប្រកួតរវាង Arsenal និង Chelsea រួច លោក JOSE នឹងត្រូវធ្វើជាអ្នកវិភាគបន្តទៀត ជាមួយកម្មវិធីរបស់ទូរទស្សន៍ BeIN SPORTSដដែល សម្រាប់ការប្រកួតក្នុងពានរង្វាន់ Asian Cup 2019 រវាង ក្រុមអារ៉ាប៊ីសាអូឌី និង កាតា វិញម្តង ។
យើងធ្លាប់តែឃើញលោក JOSE ជាគ្រូបង្វឹក ដែលឈបញ្ជារកូនក្រុមដោយភាពម៉ឺងម៉ាត់ តែពេលនេះ មកអង្គុយជាមួយពិធីករ ដែលធ្វើចរិតស្លូតបូត មិនដឹងថាមានការទាស់ភ្នែក ឬ សាកសមយ៉ាងណានោះទេ ៕

- កម្សាន្ត២ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៣ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍