Connect with us

ភោជនីយដ្ឋាន និងអាហារដ្ឋាន ដែលមិនមានវិញ្ញាបនបត្រ បញ្ជាក់អនាម័យពីផ្នែកសុខាភិបាល នឹងត្រូវដកអាជ្ញាប័ណ្ណ

ភ្នំពេញ៖ ក្រសួងទេសចរណ៍ ព្រមាន នឹងមិនផ្ដល់អាជ្ញាបណ្ណទេសចរណ៍ ដល់គ្រប់អាជីវកម្មភោជនីយដ្ឋាន និងអាហារដ្ឋានទេសចរណ៍ណា ដែលមិនមានវិញ្ញាបនបត្រ បញ្ជាក់អនាម័យពីក្រសួងសុខាភិបាល ឬ មន្ទីរសុខាភិបាល ឬ រដ្ឋបាលថ្នាក់ក្រោមជាតិ ។
ការព្រមាននេះ បានធ្វើឡើងតាមរយៈសារាចរណែនាំរបស់ក្រសួងទេសចរណ៍ ក្នុងគោលបំណងដើម្បីចូលរួមពង្រឹងសុវត្ថិភាពចំណីអាហារ នៅតាមមូលដ្ឋានអាជីវកម្មភោជនីយដ្ឋាន និងអាហារដ្ឋានទេសចរណ៍ ។


បើតាមសារាចរណែនាំ បានឱ្យដឹងទៀតថា ក្រសួងទេសចរណ៍ នឹងសម្រេចដកហូតមកវិញនូវអាជ្ញាបណ្ណទេសចរណ៍ ប្រសិនបើពិនិត្យឃើញថា មូលដ្ឋានអាជីវកម្មភោជនីយដ្ឋាន និង អាហារដ្ឋានទេសចរណ៍នោះ ពុំបានអនុវត្តត្រឹមត្រូវតាមបទដ្ឋានអនាម័យ តាមការណែនាំរបស់ក្រសួងសុខាភិបាល ឬ មន្ទីរសុខាភិបាល ឬ រដ្ឋបាលថ្នាក់ក្រោមជាតិ។
បើតាមក្រសួងទេសចរណ៍ បានសង្កេតឃើញ មានការអនុវត្តតាមខ្លឹមសារនៃបញ្ញត្តិច្បាប់ស្ដីពីទេសចរណ៍បានត្រឹមត្រូវ ចំពោះអាជីវកម្មភោជនីយដ្ឋាន និងអាហារដ្ឋានទេសចរណ៍ភាគច្រើននៅទូទាំងប្រទេស ។ ដោយឡែក ក៏នៅមានអាជីវកម្មភោជនីយដ្ឋាន និងអាហារដ្ឋានទេសចរណ៍មួយចំនួន មិនទាន់បានអនុវត្តកាតព្វកិច្ច ស្នើសុំអាជ្ញាបណ្ណទេសចរណ៍ ក៏ដូចជាការអនុវត្តឱ្យបាននូវការស្នើសុំវិញ្ញាបនបត្របញ្ជាក់អនាម័យពីក្រសួងសុខាភិបាល ឬ មន្ទីរសុខាភិបាល ឬ រដ្ឋបាលថ្នាក់ក្រោមជាតិឡើយ ៕

 

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម