Connect with us

អ្នកជំនាញ ថា កម្ពុជា នឹងអាចក្លាយទៅជាមជ្ឈមណ្ឌលកែច្នៃត្បូងដ៏សំខាន់មួយក្នុងតំបន់

ភ្នំពេញ ៖ រយៈពេល៥ឆ្នាំកន្លងមកនេះ ប្រទេសកម្ពុជា បាន និងកំពុងអភិវឌ្ឍន៍វិស័យគ្រឿងអលង្ការ និងត្បូងមានតម្លៃរបស់ខ្លួន ដោយទទួលបានឱកាសកាន់តែច្រើនជាងមុន ។
ប្រទេសកម្ពុជា បានចូលទៅក្នុងប្រព័ន្ធពិភពលោក Kimberley Process នៅចុងឆ្នាំ២០១២ ។ ជាមួយនឹងការអនុគ្រោះពន្ធ លើការនាំចេញគ្រឿងអលង្ការ និងត្បូងមានតម្លៃពីកម្ពុជា ទៅកាន់ទីផ្សារសហរដ្ឋអាមេរិក វិស័យនេះ កំពុងតែទាក់ទាញវិនិយោគិនពីខាងក្រៅច្រើនឡើង ឲ្យមកវិនិយោគលើការកែច្នៃត្បូងមានតម្លៃ នៅប្រទេសកម្ពុជា ។
អ្នកជំនាញក្នុងវិស័យនេះ បានអះអាងថា ការទទួលបានជោគជ័យក្នុងការចូលទៅក្នុងប្រព័ន្ធពិភពលោក Kimberley process របស់កម្ពុជា នឹងអាចធ្វើឲ្យកម្ពុជាក្លាយទៅជាមជ្ឈមណ្ឌលកែច្នៃត្បូងដ៏សំខាន់មួយក្នុងតំបន់ទៀតផង ។
បើយោងតាមតួលេខក្រសួងពាណិជ្ជកម្មកម្ពុជា បានបង្ហាញថា ការធ្វើពាណិជ្ជកម្មត្បូងមានតម្លៃរបស់កម្ពុជា ក្នុង១ឆ្នាំៗ មានទឹកប្រាក់ដល់ ទៅជាង១០០លានដុល្លារ ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម