Connect with us

ទំរាំដល់ថ្ងៃនេះ DJ Vocka ត្រូវជួបរឿងមួយចំនួនដ៏ជូរចត់

ឆ្លងកាត់ការតស៊ូជា DJ ក្នុងក្លឹបកំសាន្តអស់រយះពេល៤ឆ្នាំ លាយឡំទាំងការលំបាកជាច្រើនដូចជាពេលដែលជួបភ្ញៀវជាច្រើនអញ្ជើញគាត់អោយផឹកជាមួយ តែគាត់មិនដែលហ៊ានប្រកែកនោះឡើយ ។ រហូតមកដល់ពេលនេះ DJ Vocka ដែលមានឈ្មោះពិត កញ្ញា មល្លិកា ក្នុងវ័យ២៥ឆ្នាំហើយ។ សព្វថ្ងៃនេះគាត់កំពុងតែមានភារកិច្ចជា DJ ប្រចាំកម្មវិធី តន្ត្រី Olate របស់ស្ថានីយទូរទស្សន៍ CTN ។ DJ Vocka បានផ្អាកជា DJ ក្នុងក្លឹបកំសាន្តមួយរយៈសិនដោយសារកញ្ញាកំពុងតែជាប់រវល់ កម្មវិធីប្រគុំតន្រ្តី ជាច្រើន ។

DJ Vocka បានបញ្ជាក់ប្រាប់ MYTV Plus ថា «គាត់ពីមុនគឺលំបាកណាស់ទាំងការធ្វើដំណើរ និងការហាត់រៀនធ្វើជា DJ ត្រូវបានគេបន្ទោស ឬស្តីអោយគាត់ជាច្រើន ដូចជាធ្វើការ DJ ក្នុងក្លឹបកំសាន្ត ត្រូវបានភ្ញៀវហៅមកអង្គុយផឹកកំសាន្តជាមួយគាត់ស្ទើរៀងរាល់ថ្ងៃ បើមិនផឹកអ្នកគ្រប់គ្រងគេស្តីបន្ទោស ហើយយប់ឡើងត្រូវពឹងមិត្តភ័ក្ដិជួយជូនទៅផ្ទះទៀត» ។
ក្រោយការតស៊ូអស់រយៈពេល៤ឆ្នាំមក DJ Vocka ទទួលបានការគាំទ្រយ៉ាងខ្លាំងពីទស្សនិកជនក្នុងអាជីពជា DJ ហើយក៏ត្រៀមចេញបទចម្រៀងថ្មីៗដែលជាស្នាដៃផ្ទាល់ខ្លួន ក្នុងពេលឆាប់ៗនេះ ចំណែកឯរឿងស្នេហាវិញ DJ Vocka បានបញ្ជាក់ថាគាត់មិនទាន់គិតចង់គិតនៅឡើយទេ ដោយព្រោះគាត់ថាចង់ឲ្យការងារជោគជ័យបន្ថែមទៀតសិន ទើបគិតគូរតាមក្រោយ៕

 

អត្ថបទ៖ ឡុង រតនា

Loading...

ពេញនិយម