Connect with us

គ្រូបង្វឹកក្រុមជម្រើសជាតិឥណ្ឌា លាលែងពីតំណែង បន្ទាប់ពីខកចិត្តនៅ Asian Cup

ឥណ្ឌា៖ លោក Stephen Constantine បានលាលែងពីតំណែងជាគ្រូបង្វឹកក្រុមជម្រើសជាតិឥណ្ឌា បន្ទាប់ពីខកខានមិនបានឈានដល់វគ្គ ១៦ក្រុមចុងក្រោយ នៅក្នុងព្រឹត្តិការណ៍ Asian Cup ។
ឥណ្ឌា បានទទួលយកការលាឈប់ពីគ្រូបង្វឹក លោក Stephen បន្ទាប់ពីក្រុមរបស់លោក បានធ្លាក់ចេញពីការប្រកួតពានរង្វាន់ Asian Cup ក្នុងវគ្គសន្សំពិន្ទុក្នុងពូល។
ការបរាជ័យ ១-០ កាលពីថ្ងៃច័ន្ទ ទៅកាន់ក្រុមជម្រើសជាតិបារ៉ែន ក្នុងទីក្រុង Sharjah បានធ្វើឲ្យឥណ្ឌា ក្លាយជាក្រុមដែលចាកចេញពីការប្រកួតនេះមុនគេ។
ប្រទេសឥណ្ឌា បានបញ្ជាក់ថា លោក Constantine បានប្រកាសលាលែងពីតំណែងនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលបានចេញផ្សាយតាមប្រព័ន្ធផ្សព្វផ្សាយសង្គម និង បាននិយាយថា៖ “យើង មិនទាន់បានទទួលទំនាក់ទំនងផ្លូវការពីគាត់នៅឡើយទេ ប៉ុន្តែយើងទទួលយកការសម្រេចចិត្តរបស់គាត់ ហើយអរគុណចំពោះការចូលរួមចំណែកចំពោះបាល់ទាត់ឥណ្ឌា” ៕

ប្រភព៖ TrollKhmer

Loading...

ពេញនិយម