Pep Guardiola ប្រាប់កូនក្រុមរបស់ខ្លួន កុំបាច់ខ្វល់នឹងការប្រកួតរបស់ក្រុម Liverpool
អង់គ្លេស៖ លោក Pep Guardiola ចង់ឲ្យកីឡាកររបស់ Manchester City កុំខ្វល់ការប្រកួតរបស់ Liverpool ក្នុងក្របខ័ណ្ឌ Premier League។ ក្រុមមេឃខៀវ បានផ្តួលក្រុមចចកខ្មៅ Wolves ៣-០ ដើម្បីកាត់បន្ថយគម្លាតពីក្រុមកំពូលតារាង Liverpool ៤ពិន្ទុ ។
គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញរូបនេះ បាននិយាយថា ក្រុមរបស់លោកគួរតែផ្តោតអារម្មណ៍លើការប្រកួតផ្ទាល់ខ្លួន ដោយកុំខ្វល់តាមដានស្ថានភាពរបស់ក្រុមហង្សក្រហម។ លោក បានប្រាប់ក្រុមអ្នកយកព័ត៌មានថា៖ «យើងមិនអាចធ្វើអ្វីបានទេពីការប្រកួតរបស់ Liverpool ព្រោះវាជាកម្មសិទ្ធិរបស់គេ ។ វិធីតែមួយគត់ដើម្បីកាត់បន្ថយសម្ពាធនោះ គឺ យើងត្រូវប្រឹងខ្លួនឯង ហើយប្រហែលជាថ្ងៃមួយ ពួកគេនឹងបរាជ័យ។ ខ្ញុំនិយាយទៅកាន់កូនក្រុមថា មិនបាច់មើលប្រតិទិនការប្រកួតរបស់ហង្សក្រហម Liverpool ឡើយ បំភ្លេចវាទៅ»៕
ប្រភព៖ TrollKhmer
- អត្ថបទទាក់ទង :
- កីឡា

- កម្សាន្ត៣ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ៣ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៤ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៤ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍