Spurs កំពុងធ្វើការស៊ើបអង្កេតករណីរើសអើងពូជសាសន៍ ទៅលើខ្សែប្រយុទ្ធស្លាប Son Heung-Min
អង់គ្លេស៖ ក្លិបTottenham Hotspurs កំពុងស៊ើបអង្កេតលើរឿងរើសអើងពូជសាសន៍ទៅលើខ្សែប្រយុទ្ធស្លាប Son Heung-min ដោយក្រុមអ្នកគាំទ្រ។ ក្រុម Spurs បាននិយាយទៅកាន់អ្នកគាំទ្រដែលបានធ្វើការរើសអើងលើបណ្តាញសង្គមក្នុងអំឡុងការប្រកួតក្របខ័ណ្ឌ Premier League រវាង Spurs និង ManUtd ។
ក្រុមមាន់ខ្នាយមាស នឹងធ្វើការជាមួយអ្នកគាំទ្រ និង មន្ត្រីសន្តិសុខកីឡដ្ឋានដើម្បីព្យាយាមកំណត់អត្តសញ្ញាណ អ្នកណាម្នាក់ដែលបានរើសអើងជាតិសាសន៍លើកីឡាករអន្តរជាតិសញ្ជាតិកូរ៉េខាងត្បូងវ័យ ២៦ ឆ្នាំ។
អ្នកនាំពាក្យរបស់ក្លិប បាននិយាយថា៖ “យើងកំពុងស៊ើបអង្កេតរឿងមួយដែលពាក់ព័ន្ធនឹងការរើសអើងលើពូជសាសន៍ ។ រឿងនេះ បានកើតឡើង នៅពេលជិតចប់ការប្រកួត ប៉ុន្តែយើងមិនទាន់បានកំណត់ថា តើបុគ្គលដែលត្រូវចោទប្រកាន់ ជាអ្នកគាំទ្រ Tottenham Hotspur ឬ អត់នោះទេ។ យើងមានអាកប្បកិរិយាអត់ធ្មត់គ្រប់រឿង តែចំពោះរឿងនេះ យើងត្រូវចាត់វិធានការប្រឆាំងអ្នកដែលមានអាកប្បកិរិយាបែបនេះ ឲ្យបានតឹងរឹង”៕
ប្រភព៖ TrollKhmer
- អត្ថបទទាក់ទង :
- កីឡា

- កម្សាន្ត៣ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ៣ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៤ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៤ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍