Connect with us

កីឡាករ Boly សុំទោស Bernardo Silva ចំពោះការឈូសដណ្ដើមបាល់របស់ខ្លួន

អង់គ្លេស៖ ខ្សែការពាររបស់ក្លិប Wolves កីឡាករ Willy Boly បានសុំទោសដល់ Bernardo Silva សម្រាប់ការឈូសដណ្ដើមបាល់ ក្នុងការប្រកួតដែលរងបរាជ័យក្នុងលទ្ធផល ៣-០ កាលពីថ្ងៃចន្ទ ក្រោមថ្វីជើងក្រុម Manchester City។
ខ្សែការពារកណ្តាលអន្តរជាតិសញ្ជាតិបារាំងរបស់ក្រុមចចកខ្មៅ ត្រូវបានបណ្តេញចេញនៅនាទី ទី១៩ នៅពេលដែលរូបគេ ព្យាយាមឈូសដណ្តើមបាល់ ដែលបង្កររបួសដល់ Bernardo Silva ។
ខ្សែបម្រើសញ្ជាតិព័រទុយហ្គាល់ Silva បាននិយាយថា៖ “វាពិតជាការឈូសបាល់ដ៏គ្រោះថ្នាក់ ប៉ុន្តែ ខ្ញុំមិនអីនោះទេ។ ជាការពិត Boly បានសុំទោស នៅចុងបញ្ចប់នៃការប្រកួត ។ វាមិនអីនោះទេ ព្រោះគាត់មិនបានធ្វើដោយចេតនាឡើយ ហើយគាត់ក៏បានសុំទោស នេះគឺជាបាល់ទាត់” ៕

ប្រភព៖ TrollKhmer

Loading...

ពេញនិយម