Connect with us

ពេលនេះ ចាវីន (លោក បញ្ញាស័ក ពិសិដ្ឋ) បានដឹងខ្លួនហើយប៉ុន្តែស្ថានភាពរបស់គាត់ហាក់មិនទាន់បានធូរស្បើយនៅឡើយទេ

ភ្នំពេញថ្ងៃទី ១២ ខែ កក្តដា វេលាម៉ោង ៣រសៀល ពេលនេះ ចាវីន (លោក បញ្ញាស័ក ពិសិដ្ឋ) បានដឹងខ្លួនហើយប៉ុន្តែស្ថានភាពរបស់គាត់ហាក់មិនទាន់បានធូរស្បើយនៅឡើយទេ។ ដំបូងឡើយគាត់មានអការៈក្តៅខ្លួនផ្តាសាយធំ ហើយក៏យកមកមន្ទីរពេទ្យ បន្ទាប់ពីដាក់ថ្នាំ ក៏បានធូរស្បើយឡើងវិញ តែបន្ទាប់មក រហូតដល់ថ្ងៃទី៩ អាការៈគាត់ក៏រើឡើងវិញដោយមានអការះក្តៅខ្លួនខ្លាំង រវើរវាយលែងស្គាល់អ្នកជុំវិញខ្លួន ហើយក៏ត្រូវបានបញ្ចូនទៅបន្ទប់សង្គ្រោះបន្ទាន់។

ក្រុមគ្រូពេទ្យបានធ្វើការពិនិត្យនិងស្កេនខួរក្បាលរបស់គាត់មើល តែនៅតែមិនអាចគំណត់អការៈអ្នកជម្ងឺបាន។ ក្រុមគ្រូពេទ្យបានធ្វើការចាក់ថ្នាំនិងព្យូរសឺរ្យូម និងធ្វើការតាមដានរហូតដល់ថ្ងៃទី ១១ ពេលថ្ងៃ ទើបគាត់ភ្ញាក់ដឹងខ្លួន និយាយបានតិចៗ ស្គាល់សាច់ញាតិ អាចញុំបបរបានបន្តិចបន្តួចហើយក៏គេងទៅវិញ ដោយមិនចាំបាច់ចាក់ថ្នាំរំងាប់អារម្មណ៍ទៀត។

បើតាមប្រភពពីក្រុមគ្រួសាររបស់គាត់ នៅថ្ងៃទី ១២ ខែ កក្តដា នេះ អការៈគាត់ពេលនេះគឺនៅក្នុងការតាមដានពីគ្រូពេទ្យនៅឡើយ ដោយសីុតណ្ហភាពក្នុងខ្លួនឡើងចុះ ដែលធ្វើឲ្យរវើរវាយ រើបម្រាស់ឡើងវិញ ហើយក្រុមគ្រូពេទ្យក៏សម្រេចចាក់ថ្នាំដើម្បីឲ្យគាត់ស្ងប់អារម្មណ៍។រហូតដល់ថ្ងៃនេះ ខាងក្រុមគ្រូពេទ្រនៅតែមិនទាន់អាចសន្និដ្ឋានច្បាស់ពីមូលហេតុពិតប្រាកដនៅឡើយ។

ទោះជាយ៉ាងណាក៏ដោយពួកយើងជាក្រុមការងាររបស់ស្ថានីយទូរទស្សន៍ MyTV និង Studio 4 សូមជូនពរអោយ ចាវីន (ពិសិដ្ឋ) ឆាប់ជាសះស្បើយ និងឆាប់បានសម្តែងនៅរឿងថ្មីៗទៀត។ សូមអរគុណ!

 

    Loading...

    ពេញនិយម

    WP2Social Auto Publish Powered By : XYZScripts.com