“យុទ្ធសិល្ប៍ ស៊ុន អ៊ូខុង” ធានាថាល្អមើល កំប្លែង សើចមិនចេះជិនណាយ ដាក់បញ្ចាំងលើកញ្ចក់ទូរទស្សន៍MYTV
ស្ថានីយទូរទស្សន៍ MYTV នាំមកជូននូវរឿងកំប្លែងបែបថ្មី ប្លែកអារម្មណ៍មកចែកជូនដល់ទស្សនិកជនសម្រាប់ទស្សនាកម្សាន្ត ក្រោយសំរាកពីការងារ។ រឿងកំប្លែងថ្មីគ្រោងនឹងចាក់ផ្សាយនៅថ្ងៃព្រហស្បតិ៍ ទី១៧ ខែមករា ឆ្នាំ២០១៩នេះ គឺរឿង “យុទ្ធសិល្ប៍ស៊ុនអ៊ូខុង” ក្នុងកម្មវិធី “ពិភពសំណើច MYTV” ។
ផលិតករលោក តាប៊ុយ បានផលិតរឿងនេះឡើងដើម្បីនាំមកជូននូវសំណើចមិនចេះចប់ ព្រោះទស្សនិកជន ធ្លាប់តែឃើញ ស៊ុនអ៊ូរខុងក្នុងរឿងចិនតែពេលនេះ MYTV ក៏មាន ស៊ុនអ៊ូរខុងដែរ ។
រឿងកំប្លែងនេះមានការចូលរួមពីសំណាក់តារាកំប្លែង នាយព្រែក នាយចយ DJ KaKa និងតារាសម្តែងជាច្រើនរូបទៀត។ បើតាមការសាកសួរពី នាយចយ គាត់និយាយថា “វាជារឿងប្លែកសម្រាប់គាត់ក្នុងការថតកំប្លែងមួយរឿងនេះ ហើយសូម្បីតែខ្លួនឯងក៏អស់សំណើចនៅពេលលេងកំសាន្តផងដែរ” ។
រឿង “យុទ្ធសិល្ប៍ស៊ុនអ៊ូខុង” ក្នុងកម្មវិធី “ពិភពសំណើច MYTV” នឹងធ្វើការចាក់ផ្សាយតាមកញ្ចក់ទូរទស្សន៍ MYTV នឹង Page MYTV វេលាម៉ោង 7 ដល់ 8 យប់យប់តទៅ!
កុំភ្លេចទស្សនារឿងកំប្លែងសម័យថ្មី ធានាថាសើចមិនចេះចប់ មានតែមួយនៅ MYTV ៕
អត្ថបទ៖ ឡុង រតនា
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត៣ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ៣ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៤ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៤ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍