Barcelona ច្រានចោលរបាយការណ៍ដែលថា ឪពុករបស់ Neymar បានទាក់ទងមកក្លិប
អេស៉្បាញ៖ Barcelona បានច្រានចោលរបាយការណ៍មួយដែលអះអាងថា ឪពុករបស់ Neymar បានទាក់ទងមកក្លិបពាក់ព័ន្ធនឹងការវិលត្រឡប់ទៅអេស៉្បាញរបស់កូនប្រុសលោក ។
Neymar បានចូលរួមជាមួយ PSG នៅក្នុងកិច្ចព្រមព្រៀងកំណត់ត្រាពិភពលោក កាលពីខែសីហាឆ្នាំ ២០១៧កន្លងទៅ ។ ប៉ុន្តែ មានការរាយការណ៍ថា Barca កំពុងតែព្យាយាមចុះហត្ថលេខាលើខ្សែប្រយុទ្ធម្នាក់ ក្នុងអំឡុងពេលផ្ទេរកីឡាករក្នុងខែមករានេះ បន្ទាប់ពីលក់ Munir El Haddadi ទៅកាន់ Sevilla ។ ជាមួយគ្នានេះ ស្ថានភាពហិរញ្ញវត្ថុរបស់ក្លិប PSG អាចធ្វើឲ្យក្លិបនេះ លក់កីឡាករឆ្នើមរបស់ខ្លួន ។
អ្នកនាំពាក្យក្លិប Barca លោក Josep Vives បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃអង្គារថា មិនមានការហៅទូរស័ព្ទពីឪពុករបស់ Neymar ទៅប្រធានក្លិបលោក Josep Maria Bartomeu ទេ។ Neymar បានចាកចេញពីទីនេះ ព្រោះនោះជាអ្វីដែលគេសម្រេចចិត្ត ។ យើង មិនដែលនិយាយពីកីឡាករដែលបានចុះកិច្ចសន្យាជាមួយក្លិបដទៃទៀតនោះទេ នៅពេលគាត់សម្រេចចិត្តចាកចេញពី Barca ៕
ប្រភព៖ TrollKhmer

- កម្សាន្ត៣ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ៣ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៤ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៤ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍