គ្រូបង្វឹកក្រុមហូឡង់ថា កីឡាករ De Ligt នឹងក្លាយជាខ្សែការពារដ៏ល្អបំផុតរយៈពេល ២ឆ្នាំទៀត
ហូឡង់៖ គ្រូបង្វឹកក្រុមជម្រើសជាតិហូឡង់ លោក Ronald Koeman បាននិយាយថា កីឡាករ Matthijs de Ligt របស់ក្រុម Ajax នឹងក្លាយជាខ្សែការពារដ៏ល្អបំផុតនៅក្នុងពិភពបាល់ទាត់ក្នុងរយៈពេល ២ឆ្នាំទៀត។
កីឡាករ De Ligt ដែលទើបមានអាយុ ១៩ឆ្នាំ ត្រូវបានផ្សារភ្ជាប់ទៅក្លិបធំៗ មួយចំនួនរបស់ទ្វីបអឺរ៉ុប រួមទាំងអតីតក្លិបរបស់លោក Koeman គឺ Bacelona ផងដែរ។
ខ្សែការពាររូបនេះ បានឈ្នះពានរង្វាន់ Golden Boy ដែលជាពានរង្វាន់កីឡាករវ័យក្មេងឆ្នើមនៅអឺរ៉ុប សម្រាប់ឆ្នាំ ២០១៨ ។
លោក Koeman បានប្រាប់វិទ្យុ Catalunya ថា៖ “De Ligt និង de Jong គឺមានលក្ខណៈពិសេសជាច្រើន ។ De Ligt មានអាយុក្មេងជាង គឺ ទើបតែ ១៩ ឆ្នាំប៉ុណ្ណោះ ហើយរូបគេបានដើរតួយ៉ាងសំខាន់ក្នុងនាមជាខ្សែការពារកណ្តាល ។ គាត់ នឹងក្លាយជាខ្សែការពារដ៏ល្អបំផុតនៅលើពិភពលោក ក្នុងរយៈពេល ២ឆ្នាំទៀត”៕
ប្រភព៖ TrollKhmer
- អត្ថបទទាក់ទង :
- កីឡា

- កម្សាន្ត៣ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ៣ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៤ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៤ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍