Connect with us

អ្នកចាំទី Petr Cech នឹងចូលនិវត្តនៅដំណាច់រដូវកាលនេះ ក្រោយនៅជាមួយកាំភ្លើងធំបាន ៤ឆ្នាំ

អង់គ្លេស៖ អ្នកចាំទី Petr Cech របស់ក្រុម Arsenal នឹងចូលនិវត្តនៅចុងបញ្ចប់នៃរដូវកាលនេះ ក្រោយនៅរួមរស់ជាមួយក្រុមកាំភ្លើងធំបាន ៤ឆ្នាំ។ កីឡាករសញ្ជាតិឆេករូបនេះ បានចំណាយពេលជាង ២០ឆ្នាំក្នុងអាជីពរបស់ខ្លួនជាកីឡាករអាជីព ក្នុងនោះ បានប្រកបអាជីពក្នុងលីហ្គកំពូលអង់គ្លេសរយៈពេលជាង ១៥ឆ្នាំមកហើយ ។ គាត់ បានលេងឲ្យក្លិប Chelsea ចាប់ពីឆ្នាំ ២០០៤ ដោយបានបង្ហាញខ្លួនបានចំនួន ៤៩៤ដង រហូតដល់ឆ្នាំ ២០១៥ គាត់ត្រូវបានផ្ទេរមកកាន់ Arsenal ហើយលេងបាន ១២៩ប្រកួត ។


គួររំលឹកផងដែរថា ក្នុងអំឡុងលេងឲ្យ Chelsea កីឡាករវ័យ ៣៦ឆ្នាំរូបនេះ បានឈ្នះពានរង្វាន់ជាច្រើនដូចជា Premier League ៤លើក FA ៤លើក League Cup ៣លើក Europa League ១ លើក និង Champions League ១លើក ខណៈនៅជាមួយក្លិប Arsenal បានឈ្នះពាន FA ១លើកផងដែរ ៕

ប្រភព៖ TrollKhmer

Loading...

ពេញនិយម