Kane ត្រូវនៅក្រៅទីលានយ៉ាងហោចណាស់ ៦សប្តាហ៍ ដោយសារបញ្ហារបួស-កជើង
អង់គ្លេស៖ ខ្សែប្រយុទ្ធ Harry Kane របស់ក្លិប Tottenham នឹងត្រូវអវត្តមាន រហូតដល់ខែមីនា បន្ទាប់ពីរងរបួស-កជើង ក្នុងការប្រកួតក្របខ័ណ្ឌ Premier League ជាមួយក្រុម Manchester United ។
ខ្សែប្រយុទ្ធសញ្ជាតិអង់គ្លេស រងរបួសសរសៃ-កជើងធ្ងន់ធ្ងរ ក្នុងការប្រកួត ដែលក្រុមរហស្សនាមថា មាន់ខ្នាយមាស ចាញ់ Manchester United ១-០ នៅ Premier League កាលពីថ្ងៃអាទិត្យ ។ ការរបួសនេះ នឹងធ្វើឲ្យរូបគេ នៅក្រៅទីលានហោចណាស់ ៦សប្តាហ៍ ធ្វើឱ្យលោក Mauricio Pochettino ឈឺក្បាល សម្រាប់ការប្រជែងពានក្នុងស្រុក ក៏ដូចជា Champions League ។
Tottenham Hotspurs បានឲ្យដឹងថា ប្រធានក្រុមជម្រើសជាតិអង់គ្លេសវ័យ ២៥ឆ្នាំ នឹងត្រលប់ចូលហ្វឹកហាត់នៅដើមខែមីនា ប៉ុន្តែតារារកគ្រាប់បាល់របស់មាន់ខ្នាយមាសរូបនេះ ទំនងនឹងអវត្តមានការប្រកួតជាមួយក្រុម Borussia Dortmund ទាំង ២ជើងនៃក្របខ័ណ្ឌ Champions League សម្រាប់វគ្គ ១៦ក្រុមចុងក្រោយ ៕
ប្រភព៖ TrollKhmer
- អត្ថបទទាក់ទង :
- កីឡា

- កម្សាន្ត៣ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ៣ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៤ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៤ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍