Connect with us

លោក ចាន់ សម័យបានទទួលអំណោយ១ម៉ឺនដុល្លាពីសម្ដេចតេជោ ហ៊ុន សែន!

លោក ចាន់ សម័យ ដែលជាអតីតតារាចំរៀងមួយរូបត្រូវបានគេដឹងថាធ្លាក់ខ្លួនទីទល់ក្រ និងមានជំងឺប្រចាំកាយផងដែរ។ តែក្រោយពីបានដំណឹងទាំងនេះ សម្តេចតេជោ ហ៊ុន សែន និងសម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានផ្ដល់ជាទឹកប្រាក់ ១ម៉ឺនដុល្លាសម្រាប់សង់ផ្ទះ ចំណែក លោកឧកញ៉ា ឡេង ណាវ៉ាត្រា ម្ចាស់ផលិតកម្មកាឡាក់ស៊ី ក៏បានផ្ដល់ជាដីឡូតិ៍មួយឡូតិ៍សម្រាប់សង់ផ្ទះ នឹង លោក ខេមរៈ សេរីមន្ត ឧបត្ថម្ភ១ពាន់ដុល្លា សមាគមន៍សិល្បៈ១លានរៀល។ ក្រៅពីនេះផងដែរ ក្រុមមិត្តសិល្បករដូចគ្នាក៍បាននាំគ្នារៃអង្គាសថវិការនឹង ជួយផ្សព្វផ្សាយបន្ថែមរកជំនួយជួយដល់លោក ចាន់ សម័យ។ យ៉ាងណាមិញនេះគឺជាដំណឹងដ៏ល្អសម្រាប់ប់តារាចម្រៀងកម្សត់លោក ចាន់ សម័យ និងបណ្ដាអ្នកគាំទ្រសម្ដេងនូវក្ដីរំភើបជំនួសផងដែរ។


គួរបញ្ជាក់ផងដែរថា លោក ចាន់ សម័យ ម្ចាស់បទ សុំមេមាន់មួយ, បទមិនស្រលាញ់អូនមិនបាន និងបទល្បីៗជាច្រើនទៀតផងដែរ។ បទចំរៀងរបស់គាត់មានការគាំទ្រជាច្រើនផងដែរពីសំណាក់យុវវ័យកាលពីកំឡុងឆ្នាំ២០០០។
លោក ចាន់ សម័យ មាន អាយុ៣៩ឆ្នាំ បន្ទុកក្នុងគ្រួសារ ប្រពន្ធ នឹង កូន២នាក់ មានស្រុកកំណើត នៅខេត្តព្រះសីហនុ ចូលជាតារាចំរៀងនាឆ្នាំ១៩៩៥ នៅផលិតកម្ម ព្រះវិហារ។ ហើយបានបាត់មុខពីវិស័យសិល្បៈ២០១០ ដោយសារជំងឺរបេងឆ្អឹង ឈឺត្រកៀកទាំងសងខាង។


បន្ទាប់ពីបានដំណឹងនេះ ហើយនៅមិនទាន់មានផលិតកម្មណាអាចនឹងយកគាត់ឱ្យច្រៀងឡើងវិញទេ តែខាងសាគមន៍សិល្បះបានអំពាវនាវអោយបណ្តា ស្ថានីយទូរទស្សន៍ក្នុងស្រុកបន្តហៅលោក ចាន់ សម័យ ចូលច្រៀងឡើងវិញផង។ សព្វថ្ងៃនេះលោក ចាន់ សម័យ ជួលផ្ទះគេស្នាក់នៅអស់រយៈពេល២០ឆ្នាំហើយ៕

អត្ថបទ: ឡុង រតនា

    Loading...

    ពេញនិយម

    WP2Social Auto Publish Powered By : XYZScripts.com