ស្ថាបនិកក្រុមហ៊ុន ហួវៃ ច្រានចោលចំពោះការចោទថា ធ្វើចារកម្មអោយរដ្ឋាភិបាលចិន
ប្រទេសចិន ៖ ស្ថាបនិកក្រុមហ៊ុន ហួវៃ បានច្រានចោលចំពោះការចោទថា រដ្ឋាភិបាលចិន បានអោយក្រុមហ៊ុនរបស់លោកជួយ ក្នុងការធ្វើចារកម្មពីអតិថិជនរបស់ខ្លួន ។ លោក Ren Zhengfei ស្ថាបនិកក្រុមហ៊ុន ហួវៃ បាននិយាយទៅកាន់ក្រុមអ្នកសារព័ត៌មានអន្តរជាតិ ក្នុងកិច្ចសម្ភាសន៍ដ៏កម្រមួយ ក្រោយមានការអះអាងពីហានិភ័យផ្នែកសន្តិសុខ ។ ដកស្រង់សម្តីដោយសារព័ត៌មាន BBC លោក Ren Zhengfei បាននិយាយថា លោកកំពុងតែមានការនឹករលឹកយ៉ាងខ្លាំងដល់កូនស្រីរបស់លោក គឺ លោកស្រី Meng Wanzhou ។
លោកស្រី Meng Wanzhou ដែលជាប្រធានប្រតិបត្តិការហិរញ្ញវត្ថុ ក្រុមហ៊ុនបច្ចេកវិទ្យាហួវៃ ត្រូវបានបង្គាប់អោយស្នាក់នៅក្នុងប្រទេសកាណាដា ជាកន្លែងដែលគាត់ស្ថិតក្រោមឃាត់ខ្លួន ក្រោមបទចោទប្រកាន់ថា រំលោភទណ្ឌកម្មប្រឆាំងប្រទេសអ៊ីរ៉ង់ ។ លោកស្រី កំពុងតែ ប្រឈមនឹងការធ្វើបត្យាប័នទៅកាន់សហរដ្ឋអាមេរិក ។
សកម្មភាពប្រឆាំងនឹងក្រុមហ៊ុនបច្ចេកវិទ្យាទូរគមនាគមន៍ចិនដ៏ធំនេះ ក៏ត្រូវបានធ្វើឡើងនៅកន្លែងផ្សេងផងដែរ ក្នុងនោះ នាយកប្រតិបត្តិទីផ្សារក្រុមហ៊ុនហួវៃ ក៏ត្រូវបានចាប់ខ្លួននៅក្នុងប្រ ទេសប៉ូឡូញ កាលពីសប្តាហ៍មុន ក្រោមបទចោទប្រកាន់ពីការធ្វើចារកម្មផងដែរ ។ ក្រុមហ៊ុន ហួវៃ បានបណ្តេញចោលបុគ្គលិករបស់ខ្លួន និងបានច្រានចោលរាល់ការចោទប្រកាន់ទាំងអស់ ។
ពាក់ព័ន្ធបញ្ហានេះ ក្តីព្រួយបារម្ភជាច្រើន បានកើតមានឡើងនៅក្នុងចក្រភពអង់គ្លេស និង បណ្តាប្រទេសមួយចំនួនទៀត ទាក់ទិននឹងការប្រើប្រាស់បច្ចេកវិទ្យា 5G រួមនឹងហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ជាច្រើនទៀតរបស់ហួវៃ ដែលគេអះអាងថា អាចផ្តល់ឪកាសអោយរដ្ឋាភិបាលក្រុងប៉េកាំង ក្នុងការធ្វើចារកម្ម ឬ រំខានដល់ប្រព័ន្ធទិន្នន័យ ៕
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត៣ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ៣ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៤ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៤ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍