Connect with us

សូមប្រយ័ត្ន! ភ្ញៀវម្នាក់ ដែលទៅចូលរួមពិធីនៅដឹព្រេមៀ សែនសុខ ត្រូវចោរឆ្កឹះសោររថយន្ត យកវត្ថុមានតម្លៃអស់

ភ្នំពេញ ៖ មានរឿងគួរអោយភ្ញាក់ផ្អើលមួយ បានកើតឡើងនៅបរិវេណ ដឹព្រេមៀ សែនសុខ (The Premiere) ដោយសារតែភ្ញៀវដែលទៅចូលរួមពិធីមង្គលការ ត្រូវបានចោរលួចវត្ថុមានតម្លៃពីក្នុង រថយន្តអស់ ។
ហេតុការណ៍នេះ បានកើតឡើងនៅចុងសប្តាហ៍មុន ខណៈដែលសន្តិសុខនៅទីតាំងនេះ បាននិយាយថា គាត់យកតែថ្លៃចំណតរថយន្តប៉ុណ្ណោះ មិនបានធានាដល់ការបាត់បង់របស់របរក្នុងរថយន្តរបស់ភ្ញៀវនោះទេ ។


យោងតាមគណនីហ្វេសប៊ុកមួយ ដែលមានឈ្មោះថា Niya Labee បានសសេរថា Premiere Sen Sok ចូលលើកទី១ទេ តែមិនគួរឲ្យជឿ របស់ដាក់ក្នុងឡានបាត់អស់ ដោយមិនដឹងមូលហេតុ!!! មិនមែនតិចតួច😭😭😭 . សូមឲ្យអ្នកយកទៅហើយពិកា និង ចុះនរកគ្រប់ជាតិ ហើយសូមឲ្យគ្រោះកម្មទាំងឡាយរលាយឆ្ងាយពីក្រុមគ្រួសាខ្ញុំទៅ ។
ថ្លែងប្រាប់ MYTV Plus កញ្ញា Niya Labee បានអោយដឹងថា គាត់បានប្តឹងទៅសន្តិសុខដែល យាមនៅទីតាំងដឹព្រេមៀ សែនសុខ ប៉ុន្តែពួកគេ មិនទទួលខុសត្រូវទេ គឺ ពួកគេ យកតែថ្លៃចំ ណតប៉ុណ្ណោះ ។ បើតាម កញ្ញា Niya Labee វត្ថុមានតម្លៃ ដែលចោរលួចឆ្កឹះសោររថយន្ត យកទៅនោះ រួមមាន កំព្យូទ័រយួរដៃ Ipad និងថវិកា មួយចំនួន ។
តាមរយៈហេតុការណ៍នេះ សម្រាប់ភ្ញៀវដែលទៅចូលរួមពិធីនៅដឹព្រេមៀ សែនសុខ សូមមេត្តា ប្រុងប្រយ័ត្នចំពោះសម្ភារដែលទុកក្នុងរថយន្ត ព្រោះថា បើទោះបីមានសន្តិសុខ ក៏គេមិនបាន ធានាសន្តិសុខជូនដែរ គឺ គេយកតែតម្លៃចតរថយន្តប៉ុណ្ណោះ ៕

Loading...

ពេញនិយម