Connect with us

អាកាសធាតុ នឹងអាចចុះត្រជាក់រហូតដល់ ១៧អង្សាសេ នៅខេត្តមណ្ឌលគិរី និងខេត្តព្រះវិហារ

ភ្នំពេញ ៖ ពលរដ្ឋ នៅខេត្តព្រះវិហារ និង ខេត្តមណ្ឌលគិរី សូមត្រៀមការប្រុងប្រយ័ត្នចំពោះសុខភាព ខណៈដែលអាកាសធាតុ នឹងធ្លាក់ចុះត្រជាក់ខ្លាំង នៅសប្តាហ៍ក្រោយនេះ ។
យោងតាមការព្យាកររបស់ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី១៧ ខែមករានេះ បានឲ្យដឹងថា បន្ទាប់ពីបានតាមដានលើស្ថានភាពអាកាសធាតុរួចមក ឃើញថា នៅថ្ងៃទី២៤ ដល់ថ្ងៃទី ២៧ ខែមករា ជ្រលងសម្ពាធខ្ពស់ នឹងបង្កើនឥទ្ធិពលខ្លាំង មកលើប្រទេសកម្ពុជា។
ក្រសួងធនធានទឹក បានអោយដឹងបន្តទៀតថា លក្ខណៈបែបនេះ នឹងបង្កឲ្យធាតុអាកាសនៅ កម្ពុជា ចុះត្រជាក់ជាថ្មីម្តងទៀត ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី ២៧ ខែមករា ពិសេសនៅតំបន់ជួរភ្នំខេត្តមណ្ឌលគិរី និង ខេត្តព្រះវិហារ ដែលសីតុណ្ហភាពអប្បបរមា អាចនឹងធ្លាក់ចុះមកនៅក្នុងរង្វង់ពី១៧-១៩ អង្សាសេ ។
ជាមួយគ្នានេះ ក្រសួងធនធានទឹក ក៏អំពាវនាវដល់ប្រជាពលរដ្ឋ ជាពិសេសកងទ័ព ដែលឈរជើងនៅតំបន់ជួរភ្នំដងរែក និង នៅខ្ពង់រាបភាគឦសាន ប្រុងប្រយ័ត្នចំពោះអាកាសធាតុ ដែលចុះត្រជាក់នេះ ៕

 

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម