ចំការផ្កាឈូករតន៍ មួយកន្លែងនៅស្រុកត្បូងឃ្មុំ កំពុងទាក់ទាញភ្ញៀវទេសចរក្នុងស្រុក
ត្បូងឃ្មុំ ៖ ចំការផ្កាឈូករតន៍ ប្រមាណ៤ហិកតា ដែលមានទីតាំងនៅ ភូមិជីរោ ឃុំជីរោទី១ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ កំពុងទាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ភ្ញៀវទេសចរ ពិសេសភ្ញៀវទេសចរជាតិ ។
បើតាមម្ចាស់ចំការ លោក សុ ផល បានអោយដឹងថា ក្នុងមួយថ្ងៃៗ មានអ្នកមកទស្សនា និងថត រូបកម្សាន្តយ៉ាងច្រើនកុះករ ធ្វើឲ្យលោក និងប្រជាពលរដ្ឋ នៅទីនេះ អាចទាញយកផលប្រយោជន៍យ៉ាងច្រើន ដូចជាការលក់វត្ថុអនុស្សាវរីយ៍ បន្លែធម្មជាតិ និង អាហារជាដើម ។
បើតាម លោក សុ ផល ម្ចាស់ចំការ បានឲ្យដឹងថា ការដាំដុះផ្កាឈូករតន៍នេះ គឺដំបូង ក្នុងគោលបំណងបម្រើអោយការចិញ្ចឹមសត្វឃ្មុំ ។ ប៉ុន្តែ ២ឆ្នាំមកនេះ គាត់ អាចទាញយកប្រយោជន៍បាន ច្រើនមុខបន្ថែមទៀត ពីការមកទស្សនា និង ថតរូបកម្សាន្តរបស់ភ្ញៀវទេសចរ ។
សូមជម្រាបថា បើប្រជាពលរដ្ឋ មានបំណងចង់ទស្សនា លំហែរកម្សាន្តបែបធម្មជាតិ និងផ្តិតរូបផ្កាដ៏ស្រស់ស្អាតនេះ គឺអាចទៅទស្សនាបាន ដែលមានទីតាំងនៅឃុំជីរោទី១ ស្រុកត្បូងឃ្មុំ ដោយធ្វើដំណើតតាមផ្លូវបេតុងជាប់ស្ពានគីស៊ូណា ទៅទិសខាងជើងប្រមាណ ៣ ឬ ៤ គីឡូម៉ែត្រប៉ុណ្ណោះ ៕
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត៣ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ៣ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៤ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៤ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍