តោះ! មកមើលឈុតអាពាហ៍ពិពាហ៍របស់តារាចម្រៀង នី រតនា និង ភរិយា
ភ្នំពេញ ៖ ដូចការគ្រោងទុក នៅថ្ងៃទី ១៧ ខែមករានេះ តារាចម្រៀង នី រតនា និងគូរដណ្តឹង បានដឹកដៃគ្នាចូលរោងការហើយ បន្ទាប់ពីបានភ្ជាប់ពាក្យ អស់រយៈពេលប៉ុន្មានខែរួចមក ។
អាពាហ៍ពិពាហ៍របស់តារាចម្រៀង សម្លេងក្រអួន លោក នី រតនា បានធ្វើឡើង ក្រោមការចូលរួមអបអរសាទរពីសំណាក់តារាសម្ដែង និងតារាចម្រៀង ព្រមទាំងអ្នកគាំទ្រជាច្រើន ។
តាមរយៈបណ្តាញទំនាក់ទំនងសង្គម តារាចម្រៀង លោក នី រតនា បានបង្ហាះរូបប៉ុន្មានសន្លឹក ដែលលោក បានគ្រងឈុតអាពាហ៍ពិពាហ៍ដ៏ស្រស់ស្អាត និងបានបង្ហាញភាពសប្បាយរីករាយយ៉ាងខ្លាំង ។
មិនត្រឹមតែប៉ុណ្ណោះ អ្វីដែលប្លែកនោះ គឺ លោក នី រតនា បានស្លៀកសំលៀកបំពាក់បែបឈុតបុរាណរបស់ប្រទេសចិនយ៉ាងស្រស់សង្ហាផងដែរ ហើយពិតជាសមគ្នាជាមួយនឹងកូនក្រមុំ ដែលជាកូនកាត់ចិនម្នាក់ផងដែរ ។
អ្វីដែលចាប់អារម្មណ៍ខ្លាំងជាងនេះទៀតនោះ គេសង្កេតឃើញ អ្នកគាំទ្រជាច្រើននាក់ ក៏បានធ្វើការ Comment នៅលើបណ្តាញសង្គមហ្វេសប៊ុកលោក នី រតនា ដោយជូនពរដល់គាត់សំរាប់ថ្ងៃពិសេស សូមមានសុភមង្គល និងជោគជ័យក្នុងការងា ៕
អត្ថបទ៖ ឡុង រតនា

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍