កម្ពុជា ផ្ញើលិខិតទៅក្រុមហ៊ុន Amazon ករណីរចនារូបប្រាសាទអង្គរវត្ត ជាគម្របចានបង្គន់ និងកម្រាលជើង
ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងវប្បធម៌កម្ពុជា បានផ្ញើលិខិតមួយទៅក្រុមហ៊ុន Amazon ដើម្បីសុំឲ្យក្រុមហ៊ុននេះ គិតគូរឡើងវិញពីការរចនារូបប្រាសាទអង្គរវត្ត ក៏ដូចជាប្រាសាទនានា ដែលជារូបអច្ឆិរយលើពិភពលោក មកបង្ហាញលើ Online Shopping មួយនេះ ។
ការផ្ញើលិខិតតវ៉ានេះ បានធ្វើឡើងក្រោយពេលដែលក្រុមហ៊ុន Amazon ដែលជាក្រុមហ៊ុនលំដាប់ពិភពលោក លក់ទំនិញតាម Online របស់សហរដ្ឋអាមេរិក បានរចនាយករូបប្រាសាទអង្គរវត្ត ធ្វើជាគម្របចានបង្គន់ និងកម្រាលជើងដាក់លក់តាម Online ។
ថ្លែងប្រាប់សារព័ត៌មានក្នុងស្រុកនៅថ្ងៃទី ១៧ ខែមករានេះ លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានអះអាងថា ក្រសួងវប្បធម៌ កំពុងដោះស្រាយបញ្ហានេះ តាមរយៈការផ្ញើលិខិតតវ៉ាមួយច្បាប់ទៅក្រុមហ៊ុន Amazon ។
សូមបញ្ជាក់ថា ប្រជាពលរដ្ឋកម្ពុជា បានផ្ទុះប្រតិកម្មយ៉ាងខ្លំាង ក្រោយក្រុមហ៊ុន Amazon យករូបប្រាសាទអង្គរវត្ត ធ្វើជាគម្របចានបង្គន់ និងកម្រាលជើងដាក់លក់តាម Online ពីព្រោះប្រាសាទអង្គរវត្ត ជាសម្បត្តិបេតិកភ័ណ្ឌពិភពលោក និងល្បីពេញពិភពលោក ដែលមិនគួរណាក្រុមហ៊ុននេះ ទៅច្នៃដាក់ធ្វើជាគម្របចានបង្គន់ និងកម្រាលជើងនោះឡើយ។
មិនត្រឹមតែពលរដ្ឋកម្ពុជានោះទេ សូម្បីតែពលរដ្ឋថៃមួយចំនួន ក៏បានបង្ហាញប្រតិកម្មយ៉ាងខ្លាំងដោយសារក្រុមហ៊ុននេះ ក៏បានរចនាទង់ជាតិថៃ ទៅធ្វើជាកម្រាលជើង ដាក់លក់អនឡាញ ផងដែរ ៕
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត៣ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ៣ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៤ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៤ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍