ដំណឹងល្អ! ស្ថានទូតជប៉ុន រៀបចំការប្រឡងប្រជែងថ្លែងសុន្ទរកថាភាសាជប៉ុន លើកទី២២
ភ្នំពេញ ៖ ស្ថានទូតជប៉ុន ប្រចាំនៅកម្ពុជា រួមសហការជាមួយមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន(CJCC) និង វិទ្យាស្ថានភាសាបរទេស (IFL) នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នឹងរៀបចំនូវកម្មវិធី ប្រឡងប្រជែងថ្លែងសុន្ទរកថាភាសាជប៉ុនលើកទី២២ នៅកម្ពុជា នៅថ្ងៃអាទិត្យ ទី២៦ ខែឧសភា ឆ្នាំ២០១៩ នៅសាលអង្គរ-គីហ្សូណានៃCJCC តាមរយៈការសម្រិតសម្រាំងបេក្ខជនដាក់ពាក្យ ដែលនឹងត្រូវជ្រើសរើស នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩។
យោងតាមសេចក្តីប្រកាសព័ត៌មាន ដែលចេញនៅថ្ងៃទី ១៧ ខែមករានេះ បានអោយដឹងថាការប្រឡងប្រជែងថ្លែងសុន្ទរកថាភាសាជប៉ុន ត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំ ក្នុងគោលបំណងផ្សព្វផ្សាយការអប់រំភាសាជប៉ុន នៅកម្ពុជា និង ផ្តល់ឱកាសសម្រាប់អ្នកសិក្សាភាសាជប៉ុន បង្ហាញនូវសមត្ថភាពក្នុងការនិយាយភាសាជប៉ុន ។
ពាក្យសុំចូលរួមប្រឡងប្រជែង នឹងចាប់បើកទទួលពីថ្ងៃទី0៤ ខែកុម្ភៈ ដល់ថ្ងៃទី0១ ខែមីនា ឆ្នាំ២០១៩ នៅCJCC រៀងរាល់ម៉ោងធ្វើការពីថ្ងៃច័ន្ទ ដល់ថ្ងៃសុក្រ ។ ជាមួយគ្នានេះ ពាក្យសុំ និងសេចក្តីណែនាំពីការចូលរួមប្រកួត អាចរកបាននៅលើទំព័រហ្វេសប៊ុករបស់ CJCC ដែលមានអាស័យដ្ឋាន៖ [https://www.facebook.com/cjcc.fb/photos/a.193791777354300/21
44948185571973/?type=3&theater]
ស្ថានទូតជប៉ុន ទន្ទឹងរង់ចាំអ្នកសិក្សាភាសាជប៉ុនជាច្រើន ចាប់យកឱកាសនេះ ដើម្បីបង្ហាញនូវសមត្ថភាពរបស់ខ្លួនក្នុងការនិយាយភាសាជប៉ុន ៕

- កម្សាន្ត៣ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ៣ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៤ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៤ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍