Connect with us

Chelsea និង Juventus ឈានដល់កិច្ចព្រមព្រៀងផ្ទេរខ្សែប្រយុទ្ធ Higuaín ក្នុងលក្ខខណ្ឌខ្ចីជើង

អ៊ីតាលី៖ យោងតាមរបាយការណ៍នៅប្រទេសអ៊ីតាលី បានអោយដឹងថា ការផ្ទេររបស់កីឡាករ Gonzalo Higuaín ទៅក្លិបតោខៀវ Chelsea បានបញ្ចប់រួចរាល់ហើយ។ កីឡាករវ័យ ៣១ឆ្នាំរូបនេះ នឹងផ្លាស់ទៅលេងនៅទឹកដី Stamford Bridge ក្នុងលក្ខខណ្ឌខ្ចីជើង រយៈពេល ៦ខែ ជាមួយនឹងលក្ខខណ្ឌអាចខ្ចីជើងបាន ១២ខែទៀត នេះបើយោងតាមសារព័ត៌មាន Sky Italia។
Higuaín ទើបតែផ្ទេរទៅកាន់ក្រុម AC Milan កាលពីខែកក្កដា ពីក្លិប Juventus ប៉ុន្តែមានការលំបាកលំបិនយ៉ាងខ្លាំង ដោយមានទម្រង់មិនសូវល្អ ចាប់តាំងពីខែតុលា ដោយស៊ុតបញ្ចូលទីបានត្រឹមតែមួយគ្រាប់ប៉ុណ្ណោះ ក្នុងរយៈពេលបីខែមកនេះ។
កិច្ចព្រមព្រៀងនេះ ផ្តល់ឪកាសអោយខ្សែប្រយុទ្ធអាមេរិកខាងត្បូងរូបនេះ អាចនឹងផ្លាស់ទៅរួមរស់ជាមួយអតីតអ្នកចាត់ការក្លិប Napoli គឺ លោក Maurizio Sarri ហើយក៏មានន័យផងដែរថា Álvaro Morata ទំនងជាចាកចេញពីក្រុមតោខៀវ ហើយត្រលប់ទៅប្រទេសអេស្ប៉ាញវិញ ៕

ប្រភព៖ TrollKhmer

Loading...

ពេញនិយម