Connect with us

ច្បាស់ហើយ! Aaron Ramsey បានចុះកុងត្រាជាមួយ Juventus ដោយ ក្លិបនេះ មិនបាច់ចំណាយលុយសូម្បីមួយរៀល

អង់គ្លេស៖ Aaron Ramsey ត្រូវបានគេរាយការណ៍ថា បានចុះហត្ថលេខាជាមួយក្រុម Juventus ហើយនឹងចូលរួមជាមួយម្ចាស់ជើងឯកអ៊ីតាលី នៅខែមិថុនាខាងមុខនេះ ។
កីឡាករសញ្ជាតិវេលស៍ នឹងចាកចេញពីក្រុម Arsenal ទៅចូលរួមជាមួយគ្រូបង្វឹក លោក Massimiliano Allegri ដោយគ្មានតម្លៃខ្លួន ដោយសារតែកុងត្រារបស់គេ នឹងផុតកំណត់នៅរដូវក្តៅនេះ ។
ខ្សែបម្រើកណ្តាលរូបនេះ បានបញ្ចប់ការពិនិត្យសុខភាពរួចរាល់នៅក្នុងទីក្រុងឡុងដ៍ កាលពីដើមសប្តាហ៍នេះ ។ ឥឡូវនេះ មានសេចក្ដីរាយការណ៍ពីកាសែត Sky Italia បានអះអាង ថា Ramsey បានចុះហត្ថលេខា ហើយនឹងក្លាយជាកីឡាកររបស់ក្រុមសេះបង្កង់ ចាប់ពីនៅរដូវកាលក្រោយ។
Aaron Ramsey បានចុះហត្ថលេខាលើកិច្ចសន្យារយៈពេល ៥ឆ្នាំ ដោយទទួលបានប្រាក់ពលកម្ម ២៨០,០០០អឺរ៉ូ ក្នុងមួយសប្តាហ៍ ៕

ប្រភព៖ TrollKhmer

Loading...

ពេញនិយម