អុញ! ការផ្ទេរ Álvaro Morata ទៅកាន់ក្រុម Atletico Madrid ជិតរួចរាល់ហើយ
អេស្ប៉ាញ៖ ការផ្ទេរកីឡាករ Álvaro Morata ទៅកាន់ក្រុម Atletico Madrid ជិតបញ្ចប់ហើយ ដោយរង់ចាំតែព័ត៌មានលម្អិតចុងក្រោយប៉ុណ្ណោះ។ យោងតាមកាសែត Sky Italia បានឱ្យដឹងថា ខ្សែប្រយុទ្ធរូបនេះ នឹងចូលរួមជាមួយក្រុមរបស់ លោក Diego Simeone បន្ទាប់ពីកីឡាករ Gonzalo Higuaín ផ្ទេរទៅកាន់កីឡដ្ឋាន Stamford Bridge។
ខ្សែប្រយុទ្ធអាហ្សង់ទីន កីឡាករ Gonzalo Higuaín ត្រូវបានឱ្យដឹងដោយកាសែត Sky Itali ថា កំពុងស្ថិតលើផ្លូវទៅកាន់ក្រុមដែលមានមូលដ្ឋាននៅភាគខាងលិចទីក្រុងឡុង ដើម្បីចូលរួមជាមួយអតីតគ្រូបង្វឹក លោក Maurizio Sarri សារជាថ្មី ដែលនោះហើយ ជាកត្តាដែលអនុញ្ញាតឱ្យ Morata វិលត្រឡប់ទៅកាន់ប្រទេសអេស្ប៉ាញវិញ ។
យ៉ាងណាក៏ដោយ មិនទាន់មានព័ត៌មានលម្អិត ថា តើកិច្ចព្រមព្រៀងនេះ មានរយៈពេលយូរប៉ុន្មាន ឬ ជាការផ្ទេរអចិន្រ្តៃយ៍យ៉ាងណានោះទេ ។ តាមប្រភពក្រៅផ្លូវការ ថា កិច្ចព្រមព្រៀងនេះ ប្រហែលជា នឹងអាចឈានដល់ការបញ្ចប់ឆាប់ៗនេះ ៕
ប្រភព៖ TrollKhmer
- អត្ថបទទាក់ទង :
- កីឡា

- កម្សាន្ត២ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៣ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍