Ronaldo នឹងមិនចូលលេងពេល Juventus ប៉ះ Real Madrid ខែក្រោយឡើយ
Cristiano Ronaldo បានផ្ទេរទៅ Juventus ហើយ តែអ្វីដែលគួរអោយចាប់អារម្មណ៍គឺ ក្លិបសេះបង្កង់ នឹងជួប Real Madrid នៅជំនួបមិត្តភាពត្រៀមបើករដូវកាល នៅថ្ងៃទី៥ ខែសីហា នាទឹកដីអាមេរិក។
យ៉ាងណាក្តី មានការអះអាងថា ខ្សែប្រយុទ្ធវ័យ៣៣ឆ្នាំ នឹងមិនចូលរួម ជំនួបនោះឡើយ។ Ronaldo បានលេងអោយ ព័រទុយហ្គាល់នៅ FIFA World Cup 2018 ដល់វគ្គ១៦ក្រុមចុងក្រោយ ហើយរូបគេនឹងសម្រាកអាចដល់ថ្ងៃទី៣០ខែកក្កដាទើបផ្ដើមចូលហាត់វិញ។ ពេលនោះ Juventus នឹងស្ថិតនៅសហរដ្ឋអាមេរិករួចទៅហើយ ដ្បិតពួកគេត្រូវលេងទល់ Bayern Munich នៅថ្ងៃទី២៦ខែកក្កដា រួចជួប Benfica នៅ២ថ្ងៃបន្ទាប់។ វេលានេះ Ronaldo ទំនងមិនស្ថិតក្នុងលក្ខខណ្ឌសមស្របមួយដើម្បីលេងឡើយ ដ្បិតគេហ្វឹកហាត់មិនគ្រប់គ្រាន់ឡើយ ហើយ Juventus ក៏មិនប្រថុយដាក់គេអោយលេងដែរ៕
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត៣ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ៣ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៤ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៤ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍