Connect with us

តោះ! មកមើលរូបដែលបាន Like ច្រើនជាងគេលើលោក

កាលពីពេលថ្មីៗនេះ រូបថតដ៏សាមញ្ញមួយសន្លឹកទាក់ទងនឹងស៊ុតមួយគ្រាប់ដែលបានបង្ហោះដោយគណនី @world_record_egg នៅលើ បណ្តាញសង្គម Instagram ដែលជាបណ្តាញសង្គមរូបភាពដ៏មានប្រជាប្រិយ៍បំផុតនៅលើលោក បន្ទាប់ពី Facebook។ រូបស៊ុតដ៏សាមញ្ញមួយនេះ បានបំបែកកំណត់ត្រារូបដែលបានទទួលចំនួន Like ច្រើនជាងគេបំផុតបន្ទាប់ពីរូប Kylie Jenner គ្រងដំណែងរយៈពេល១ឆ្នាំ។ បើគិតមកដល់ពេលនេះ រូបថតស៊ុតមួយគ្រាប់នេះមានចំនួន Like រហូតទៅដល់ ៤៦ លាន បាត់ទៅហើយ ទោះរូបមួយនេះទើបតែបង្ហោះកាលពីថ្ងៃ៥ ខែមករានេះក្តី។ លើសពីនេះរូបស៊ុតមួយនេះ បានទទួល Like កើនឡើងជាបន្តបន្ទាប់ជារៀងរាល់ថ្ងៃ។


គួរបញ្ជាក់ផងដែលថា កាលពីឆ្នាំមុនរូបថតកូនស្រីរបស់ Kylie Jenner ដែលមានឈ្មោះថា Stormi បានបង្កើតប្រវត្តិសាស្រ្តក្លាយជារូបថតដែលមានចំនួន Like ច្រើនជាងគេបំផុតលើកដំបូងក្នុង Instagram។
បន្ទាប់ពីបានទទួលព័ត៌មាននេះ Kylie ក៏បានបង្ហោះវីដេអូមួយហើយបានដាក់ចំនងជើងថា “Take that little egg” ដោយនាងបានយកស៊ុតមួយគ្រាប់ទៅគោះលើថ្នល់កៅស៊ូដ៏ក្តៅ។ តោះមកទស្សនារូបដែលបាន Like ច្រើនជាងគេលើលោកទាំងអស់គ្នា៖

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម