Connect with us

ក្រុមចម្លងធម៌របស់លោកគ្រូថាំងចេង ប៉ះក្រុមបិសាចឆ្អឹងសរ កក្រើកឆាក MYTV

ពិតជាប្លែកទៀតហើយសម្រាប់កម្មវិធី «ពេញចិត្តឬអត់» របស់ស្ថានីយទូរទស្សន៍ MYTV បានទទួលក្រុម ចម្លងធម៌របស់លោកគ្រូ ថាំងចេង និងក្រុមបិសាចឆ្អឹងសរ មកចូលរួមកម្មវិធីដើម្បីធ្វើការប្រកួតប្រជែងគ្នាយកជ័យជម្នះ ។ ពេលដែលទស្សនិកជនបានទស្សនាហើយនឹងផ្ទុះសំណើចទៀតមិនខានក្នុងសប្តាហ៍ថ្មី សំរាប់កំឡុងពេលចូលឆ្នាំចិនខាងមុខនេះ។

យាយយ៉យ និង នាយព្រែក ជាម្តាយ និង កូនបានប៉ះគ្នារញ្ជួយឆាក MYTV ក្រោមការប្រកួតប្រជែងគ្នាវគ្គឆ្លើយសំនួរប្រដេញ និង បញ្ចេញក្បាច់រាំ ដែលធ្វើអោយទស្សនិកជនសើចឡើងហៀរទឹកភ្នែក ឬហៀរទឹកមាត់ផងមិនដឹង។ តារាកំប្លែងក្រុមចម្លងធម៌របស់គ្រូថាំចេង មានការចូលរួមដោយតារាកំប្លែង នាយព្រែក DJ កាកា លោក ប៊ីអាយជី យាយយ៉យ នាយចយ និងតារាកំប្លែង តារាសម្តែងជាច្រើនរូបទៀត។
សូមរងចាំទស្សនាទាំងអស់គ្នា នៅថ្ងៃចូលឆ្នាំចិនខាងមុខនេះ។ កម្មវិធី ពេញចិត្តឬអត់ ! ជារៀងរាល់ថ្ងៃអាទិត្យ ម៉ោង ៦ ដល់ម៉ោង ៨ល្ងាច។

អត្ថបទ៖ ឡុង រតនា

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម