Connect with us

ចំនួនក្បាល និងតួរថភ្លើង នឹងត្រូវបំពាក់បន្ថែមទៀត ដើម្បីបង្កើនសក្តានុពលដឹកជញ្ជូនផ្លូវដែក

ភ្នំពេញ ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន កំពុងចរចារជាមួយក្រុមហ៊ុន Royal Railway ដែលជាក្រុមហ៊ុនទទួលបានសិទ្ធិសម្បទានអភិវឌ្ឍន៍បណ្តាញផ្លូវដែកនៅកម្ពុជា ដើម្បីធ្វើទំនើបកម្មលើការបំពាក់ក្បាលរថភ្លើង ឲ្យបានច្រើនបន្ថែមទៀត ដើម្បីជំរុញការដឹកជញ្ជូនតាមផ្លូវដែកឲ្យបានច្រើន ប្រយោជន៍កាត់បន្ថយថ្លៃដើមផង និង បន្ថយហានិភ័យបណ្តាលមកពីគ្រោះថ្នាក់ចរាចរណ៍ផង ។


លោក ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអះអាងថា ថ្នាក់ដឹកនាំក្រសួង កំពុងចរចារជាមួយក្រុមហ៊ុន Royal Railway ដើម្បីធ្វើកិច្ចសន្យាសម្បទានផ្លូវដែក ដោយផ្តោតលើផ្លូវដែកទាំងអស់ ។ កិច្ចព្រមព្រៀមសម្បទាននោះ នឹងចែងអំពីពេលវេលានៃការបំពាក់តួរថភ្លើង និង ក្បាលរថភ្លើងបន្ថែមទៀត សម្រាប់ដំណើរការទាំងពីរខ្សែ គឺពីភ្នំពេញទៅខេត្តព្រះសីហនុ និង ភ្នំពេញ ទៅប៉ោយប៉ែត ព្រំដែនកម្ពុជា-ថៃ ។ កត្តាសេដ្ឋកិច្ចរីកលួតលាស់ ជាផ្នែកដ៏សំខាន់ដើម្បីជំរុញការលើកស្ទួយការដឹកជញ្ជូនតាមផ្លូវដែកឲ្យបានកាន់តែច្រើន ដើម្បីឆ្លើយតបតម្រូវការដឹកជញ្ជូនទំនិញផង និង ការធ្វើដំណើររបស់ប្រជាជន រួមទាំងភ្ញៀវទេសចរ តាមរថភ្លើងផង ។
អ្នកជំនាញ បានអះអាងថា ការដឹកជញ្ជូនតាមផ្លូវដែក នឹងមានតម្លៃថោកជាងការដឹកជញ្ជូនតាមផ្លូវថ្នល់ ដោយប្រើប្រាស់រថយន្ត ដែលជាផ្នែកមួយកាត់បន្ថយថ្លៃដើមបានមួយចំណែក។

លើសពីនេះ ការខូចខាតផ្លូវថ្នល់ នឹងត្រូវបានកាត់បន្ថយ ការចំណាយលើការថែទាំផ្លូវថ្នល់ នឹងធ្លាក់ចុះ ហើយការធ្វើដំណើរតាមផ្លូវថ្នល់ នឹងមិនកកស្ទះខ្លាំង ព្រមទាំងមានសុវត្ថិភាពល្អប្រសើរជាងការដឹកទំនិញគ្រប់បែបយ៉ាងតាមផ្លូវថ្នល់ ។ នៅក្នុងឆ្នាំ២០១៨កន្លងទៅនេះ រាជរដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុន Royal Railway បានសម្រេចនូវផែនការដំណើរការផ្លូវដែកឡើងវិញ បន្ទាប់ពីអាកខានជាង១ទសវត្សរ៍ បណ្តាលមកពីភាពចាស់ទ្រុឌទ្រោមនៃផ្លូវដែកផង និង រថភ្លើងផង ក្រោយពី កម្ពុជាបានឆ្លងកាត់សង្គ្រាមស៊ីវិល ដ៏រាំរ៉ៃជាង២ទសវត្សន៍ ។
ក្រោយពីការតភ្ជាប់ផ្លូវដែក និងដាក់ឲ្យដំណើរការឡើងវិញ ក្នុងខែមករាឆ្នាំ២០១៩នេះ ក្បាលរថភ្លើងប្រភេទថ្មីចំនួនបីគ្រឿង ដែលបានទិញពីប្រទេសម៉ិចស៊ិក បានដឹកជញ្ជូនមកដល់កម្ពុជា ហើយ ដោយគ្រោង នឹងដាក់ឲ្យដំណើរការដឹកអ្នកដំណើរក្នុងពេលដ៏ឆាប់ខាងមុខនេះ ៕

 

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម