Connect with us

សាលារាជធានី ថា នឹងមានការចល័តអាវុធ និងរថពាសដែកពីក្រុងតាខ្មៅ ដើម្បីចូលរួមពិធីខួប២០ឆ្នាំ ថ្ងៃបង្កើតបញ្ជាការដ្ឋានកងទ័ពជើងគោក

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីជូនដំណឹងមួយ ដោយបញ្ជាក់ពីការចល័តអាវុធ និងរថពាសដែក ពីបញ្ជាការដ្ឋានអង្គរក្ស ក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល ទៅបញ្ជាការដ្ឋានកងទ័ពជើងគោក ដើម្បីអបអរសាទរ នៃថ្ងៃបង្កើតបញ្ជាការដ្ឋានកងទ័ពជើងគោក។
យោងតាមសេចក្តីជូនដំណឹង បានឲ្យដឹងថា នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩ បញ្ជាការដ្ឋានកងទ័ពជើងគោក នឹងប្រារព្ធពិធីខួប២០ឆ្នាំ ថ្ងៃបង្កើតបញ្ជាការដ្ឋានកងទ័ពជើងគោក ស្ថិតក្នុងសង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ដើម្បីចូលរួមអបអរសាទរពិធីខួបគម្រប់២០ឆ្នាំ ថ្ងៃបង្កើតបញ្ជាការដ្ឋានកងទ័ពជើងគោក នៅថ្ងៃទី១៩ មករា ឆ្នាំ២០១៩ បញ្ជាការដ្ឋានអង្គរក្ស ត្រូវចល័តអាវុធ និងរថពាសដែក ពីក្រុងតាខ្មៅ ទៅទីតាំងប្រារព្ធពិធី ដោយធ្វើដំណើរតាមផ្លូវព្រែកហូរ មហាវិថីសម្តេច ហ៊ុន សែន (ផ្លូវ៦០ម៉ែត្រ) បន្តកាត់ផ្លូវ២១៧ (ផ្លូវរោងចក្រកែវ) ផ្លូវព្រៃស ឆ្លងផ្លូវជាតិលេខ៤ តាមផ្លូវប្រទះឡាង ឆ្លងផ្លូវដែកបត់ស្តាំតាមផ្លូវបេតុង តំបន់សេដ្ឋកិច្ចពិសេសដល់ផ្លូវជាតិលេខ៤ បទស្តាំឆ្ពោះទៅបញ្ជាការដ្ឋានកងទ័ពជើងគោកតែម្តង ។ ជាមួយនេះ នៅពេលចប់ពិធីខួបគម្រប់២០ឆ្នាំ បញ្ជាការដ្ឋានអង្គរក្ស នឹងចល័តអាវុធ និង រថពាសដែក ពីទីតាំងប្រារព្ធពិធីតាមតម្រាយផ្លូវដដែល ចូលទៅបញ្ជាការដ្ឋានអង្គរក្សវិញ ។
សាលារាជធានីភ្នំពេញ ក៏បានប្រាប់ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ ជាពិសេសប្រជាពលរដ្ឋ ដែលរស់នៅតាមដងផ្លូវ កុំអោយមានការភ្ញាក់ផ្អើលចំពោះការចល័តអាវុធ និងរថពាសដែកនេះ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម