CTN ស្វាគមន៍ឆ្នាំថ្មីជាមួយនឹងកម្មវិធីថ្មីប្លែកៗ ព្រមទាំងខ្សែភាពយន្តភាគដ៏ល្បីៗជាច្រើន
បន្ទាប់ពីឈរជើងជាទូរទស្សន៍ឈានមុខគេនៅកម្ពុជាអស់រយៈពេល ១៥ ឆ្នាំមកនេះ CTN នៅតែបន្តខិតខំពាំនាំនូវអ្វីដែលថ្មីៗមកបម្រើចំណីអារម្មណ៍សម្រាប់ទស្សនិកជន។ ជាក់ស្តែង នៅក្នុងឆ្នាំ២០១៩ នេះ CTN បានរៀបចំកម្មវិធីថ្មីៗ ព្រមទាំងខ្សែភាពយន្តភាគល្បីៗជាច្រើន សម្រាប់ជាចំនងដៃជូនទៅដល់ទស្សនិកជនរបស់ខ្លួន។ តើឆ្នាំថ្មីនេះ CTN មានអ្វីថ្មីខ្លះសម្រាប់បម្រើអារម្មណ៍ទស្សនិកជន?
- រឿង ផ្កាយមារ ៖ ខ្សែភាពយន្តភាគបែបបុរាណខ្មែរដំបូង ដែលCTN នឹងចាក់បញ្ចាំងតាមកញ្ចក់ទូរទស្សន៍។ ភាពយន្តភាគទូរទស្សន៍មួយនេះ ចូលរួមសម្តែងដោយតារាល្បីៗ និងមានបទពិសោធន៍សម្តែងជាច្រើនឆ្នាំដូចជា តារា សម្តែងជើងចាស់លោក ទេព រិនដារ៉ូ លោកញ៉ែម សុគន្ធ កញ្ញា ម៉ាក សែនសូនីតា អ្នកនាង អេង វ៉ាន់ណង កញ្ញា ស្រី យ៉ាឡាង និងអ្នកនាង មាស សម្ផស្ស។រឿង ផ្កាយមារ នឹងមានផ្សាយជូនទស្សនារៀងរាល់ថ្ងៃច័ន្ទដល់សុក្រ ក្នុងពេលឆាប់ៗនេះ។
- ខ្សែភាពយន្តឥណ្ឌារឿង អាឡាដាំង៖ ទស្សនិកជនប្រាកដជានៅចងចាំតួប្រុសក្នុងរឿង ព្រះបាទអាសោក ហើយពេលនេះគាត់បានត្រលប់មកវិញជាមួយនឹងខ្សែភាពយន្តភាគថ្មីដ៏ល្អឯកនោះគឺរឿង អាឡាដាំង។ ទស្សនិកជនដែលស្នេហាវិស័យភាពយន្តឥណ្ឌា នឹងជក់ចិត្តដិតអារម្មណ៍ជាមួយខ្សែភាពយន្តភាគមួយនេះជាក់ជាមិនខាន។
- ខ្សែភាពយន្តភាគថៃរឿង វិមានមហាសាល៖ ខ្សែភាពយន្តភាគថៃរឿង វិមានមហាសាល នឹងមានផ្សាយជូនទស្សនារៀងរាល់ថ្ងៃច័ន្ទដល់ថ្ងៃសុក្រវេលាម៉ោង១២ថ្ងៃត្រង់។
- កម្មវិធី វេនអ្នក៖ ការត្រឡប់មកវិញនៃកម្មវិធីដ៏គួរអោយចាប់អារម្មណ៍ គឺកម្មវិធី «វេនអ្នក» ដែលមានផ្សាយជូនទស្សនារៀងរាល់ថ្ងៃសុក្រម៉ោង១ថ្ងៃត្រង់ និងម៉ោង៨យប់។ កម្មវិធី វេនអ្នក នឹងលើកយកប្រធានបទថ្មីៗ ជាពិសេសកំពុងតែចាប់អារម្មណ៍ពីសំណាក់មហាជនទូទៅ ព្រមទាំងអញ្ជើញវាគ្មិនដែលមានជំនាញ មកធ្វើការបកស្រាយដើម្បីបំបាត់ចម្ងល់នានារបស់ទស្សនិកជន។
- កម្មវិធី អាយ៉ៃព្រហ្មម៉ាញ៖ កម្មវិធី អាយ៉ៃព្រហ្មម៉ាញ នឹងចូលខ្លួនធ្វើអោយទស្សនិកជនផ្ទុះសំណើចជាមួយនឹងវោហារស័ព្ទរបស់ វិរៈសិល្បករ ក៏ដូចជាតារាអាយ៉ៃដ៏ល្បីប្រចាំប្រទេសរបស់យើង។កម្មវិធីនេះនឹងចាក់ផ្សាយជូនទស្សនារៀងរាល់ថ្ងៃព្រហស្បតិ៍វេលាម៉ោង៨យប់។
- កម្មវិធី សំណើចតាមភូមិ៖ កម្មវិធី សំណើចតាមភូមិ ក៏មានវត្តមានផងដែររៀងរាល់ថ្ងៃច័ន្ទវេលាម៉ោង៨យប់ ដែលនឹងធានាធ្វើអោយសប្តាហ៍របស់លោកអ្នកផ្តើមដោយភាពរីករាយ។
- កម្មវិធី យីកេ៖ ក្នុងគោលបំណងចូលរូមថែរក្សាសិល្បៈបុរាណខ្មែរ កម្មវិធី យីកេ ក៏មកបំពេរអារម្មណ៍បងប្អូនទស្សនិកជនរៀងរាល់ថ្ងៃពុធ វេលាម៉ោង៨យប់ដូចគ្នា។
- កម្មវិធី ឧក្រិដ្ឋជន៖ កម្មវិធី ឧក្រិដ្ឋជន គឺជាកម្មវិធីថ្មីបែបស៊ើបអង្កេតរកអាថ៌កំបាំង នឹងបង្ហាញខ្លួនឆាប់ៗនេះដែរ ចង់ដឹងថាកម្មវិធីមានភាពប្លែកខុសពីកម្មវិធីដទៃទៀតយ៉ាងណា សូមរង់ចាំតាមដានការផ្សាយរបស់ CTN ទាំងអស់គ្នា។

Loading...
- កម្សាន្ត៣ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ៣ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៤ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៤ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍