Connect with us

ខ្សែបម្រើរបស់ Spurs ម្នាក់ចេញពីក្លិប ទៅកើបលុយនៅប្រទេសចិន

អង់គ្លេស៖ Tottenham Hotspurs បានលក់ខ្សែបម្រើ Mousa Dembele ទៅឱ្យក្លិប Guangzhou R & F ក្នុងក្របខណ្ឌ Chinese Super League ក្នុងតម្លៃខ្លួន ១១លានផោន។
ដំបូងឡើយកីឡាករ Demebel អាយុ ៣១ឆ្នាំដែលផុតកិច្ចសន្យានៅរដូវក្តៅនេះ នឹងហោះហើរទៅកាន់ប្រទេសចិន ដើម្បីចូលរួមជាមួយ Beijing Guoan ។ ប៉ុន្ដែភាពស្មុគស្មាញក្នុងកិច្ចព្រមព្រៀងបានធ្វើឱ្យកីឡាករអន្តរជាតិបែលហ្ស៊ិក ត្រូវផ្លាស់ទៅលេងជាមួយក្លិប Guangzhou វិញ។
ការតម្លើងប្រាក់បៀរវត្សរ៍ដ៏ច្រើន និងការលេងក្នុងលីហ្គ មិនសូវប្រកួតប្រជែងខ្លាំង ស្របពេលដែលក្រុម Spurs កំពុងព្យាយាមកាត់បន្ថយកីឡាករក្នុងក្រុម ដូចនេះ ការសម្រេចចិត្តរបស់ Dembele ក្នុងការចាកចេញ ត្រូវបានជឿជាក់ថា ជាគំនិតល្អសម្រាប់រូបគេ ៕

ប្រភព៖ Troll Khmer

Loading...

ពេញនិយម