Connect with us

Andy Robertson បន្តកិច្ចសន្យាថ្មីរហូតដល់ឆ្នាំ ២០២៤ ជាមួយ Liverpool

អង់គ្លេស៖ ខ្សែការពារ Liverpool កីឡាករ Andy Robertson បានចុះហត្ថលេខាបន្តកុងត្រាថ្មីដែលរក្សារូបគេ នៅជាមួយក្លិបរហូតដល់រដូវក្តៅ ឆ្នាំ២០២៤។ ប្រធានក្រុមជម្រើសជាតិស្កុតលេន វ័យ២៤ឆ្នាំរូបនេះ បានចូលរួមជាមួយក្រុមហង្សក្រហម ពីក្លិប Hull កាលពីខែកក្កដាឆ្នាំ ២០១៧ ក្នុងតម្លៃ ៨លានផោន។
កីឡាកររូបនេះ បានបង្ហាញខ្លួន ៥៦ដង នៅគ្រប់ការប្រកួតទាំងអស់ សម្រាប់ក្រុមហង្សក្រហម ហើយមកដល់ថ្ងៃនេះ រូបគេរកបានត្រឹមតែ ១គ្រាប់ប៉ុណ្ណោះ នៅពេលប៉ះក្លិប Brighton កាលពីខែឧសភា ៕

ប្រភព៖ TrollKhmer

Loading...

ពេញនិយម