Connect with us

ស្ងាត់ៗ MAN UTD រកបានគ្រូបង្វឹកមកដឹកនាំក្រុមបន្តពី OLE GUNNAR SOLKJAER នៅរដូវកាលក្រោយហើយ

អង់គ្លេស៖ យោងតាមសារព័ត៌មាននៅអង់គ្លេស បានចេញផ្សាយថា ក្រុមបិសាចក្រហម Manchester United បានសម្រេចជ្រើសយកបេក្ខភាពលោក Diego Simeone ដើម្បីមកធ្វើជាគ្រូបង្វឹកពេញសិទ្ធិ ក្រោយចប់រដូវកាលនេះ។


ប្រភពដដែលបានបន្ថែមទៀតថា នាយកប្រតិបត្តិរបស់ក្រុមជើងឯក Premier League ២០សម័យកាល លោក Ed Woodward ចង់បានគ្រូបង្វឹកលំដាប់ពិភពលោកជាផ្លូវការមួយរូប ដើម្បីមកដឹកនាំក្រុមនារដូវកាលក្រោយ ស្របពេលដែលលទ្ធភាពក្នុងការនាំយកអ្នកចាត់ការ Mauricio Pochettino ពីគូប្រជែង Tottenham Hotspurs ហាក់ដូចជាលំបាក។
ដោយឡែក ព័ត៌មានទាក់ទង Zinedine Zidane ដែលកំពុងទំនេរពីការងារបាល់ទាត់ ក៏ហាក់ដូចជាស្ងប់ស្ងាត់ផងដែរ ។ ជាមួយគ្នានេះ គ្រូបង្វឹកក្រុមតោកំណាចអង់គ្លេស លោក Gareth Southgate ក៏ស្ថិតនៅក្នុងបញ្ជីចង់បានដូចគ្នា ។


យ៉ាងណាក្តី ការចង់បានលោក Diego Simeone ពី Atletico Madrid ក៏ហាក់ដូចជាមិនមានភាពងាយស្រួលប៉ុន្មានដែរ ដោយសារតែគ្រូបង្វឹកសញ្ជាតិអាហ្សង់ទីនរូបនេះ ក៏នៅជាប់កុងត្រារយៈពេលយូរ នៅទឹកដីអេស្ប៉ាញដូចគ្នា ។ ប៉ុន្តែ Manchester United នឹងចំណាយខ្ទង់លុយធំដើម្បីអន្ទងយកលោក Simeone មកកាន់ទឹកដី Old Trafford។
គួរបញ្ជាក់ថា តំណែងគ្រូបង្វឹកផ្លូវការរបស់ Man UTD កំពុងតែទំនេរ ខណៈ Ole Gunnar Solkjaer កំពុងតែដឹកនាំក្រុម បានលទ្ធផលល្អក្នុងនាមជាគ្រូបង្វឹកបណ្តោះអាសន្នដែលមកជំនួសកៅអីលោក Jose Mourinho ដែលត្រូវបញ្ចប់តំណែងកាលពីខែធ្នូឆ្នាំមុន៕

ប្រភព៖ MSR Sport

Loading...

ពេញនិយម