ជ័យលាភីកម្មវិធីលំដាប់ពិភពលោកម្នាក់ ខំប្រឹងច្រៀង Cover បទចម្រៀងដោយខ្លួនឯង ទោះ…
ភ្នំពេញ: កុមារ៉ា យឿន ពិសី គឺជាម្ចាស់ពានរង្វាន់កម្មវិធីល្បីមួយក្នុងឆ្នាំ ២០១៥ ហើយប្អូនក៏ជាជនពិការភ្នែកម្នាក់ផងដែរ។ ការសម្តែង និងការច្រៀងរបស់កុមារម្នាក់នេះ បានធ្វើឲ្យទស្សនិកជនទប់ទឹកភ្នែកមិនបាន ថែមទាំង បោះឆ្នោតគាំទ្រឲ្យគាត់ក្លាយជាម្ចាស់ពានរង្វាន់តាំងពីឆ្នាំ២០១៥មកម៉្លេះ។ ថ្វីត្បិតតែប្អូនបានក្លាយជាជ័យលាភីក្នុងកម្មវិធីដ៏ធំមួយនេះក្តី តែហាក់បីដូចជាមិនសូវជាបានបង្ហាញមុខតាមកញ្ចក់ទូរទស្សន៍ជាពិសេស ពុំមានបទចម្រៀងថ្មីរបស់ខ្លួននោះឡើយ។
យឿន ពិសី បាននិយាយថា៖ «យូរៗទើបគេហៅខ្ញុំមកច្រៀងម្តង ប្រហែលជាជិត១ឆ្នាំទើបមានម្តង»។
បន្ទាប់ពីប្រឡងក្នុងកម្មវិធីនោះចប់ ប្អូនបានសម្រេចបន្តការសិក្សានៅឯស្រុកកំណើតវិញ។ បើទោះបីមួយរយៈពេលកន្លងមកនេះ ប្អូន មិនសូវមានឱកាសចេញតាមប្រព័ន្ធផ្សព្វផ្សាយក្តី តែសព្វថ្ងៃនេះ ប្អូនមិនចុះចាញ់នោះឡើយ ដោយថ្មីៗនេះ គាត់ បានចាប់ផ្តើមច្រៀងបទពីដើមមួយចំនួនដោយខ្លួនឯង ដើម្បីដាក់ផ្សព្វផ្សាយតាមបណ្តាញសង្គមផ្ទាល់ខ្លួន ។ បទចម្រៀងដែលប្អូនបានច្រៀងយ៉ាងពិរោះនោះ មានចំណងជើងថា «ឧត្ដមដួងចិត្ត»។
កុមារ យឿន ពិសី គឺជាកុមារមួយរូបដែលមានលទ្ធភាពទាំងច្រៀងចម្រៀង និងលេងឧបករណ៍ភ្លេងមួយចំនួន ទោះជាមានភាពពិការក៏ដោយ ៕
អត្ថបទ៖ ឡុង រតនា

- កម្សាន្ត៣ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ៣ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៤ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៤ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍