Connect with us

ស្ងាត់ៗតារាកំប្លែង នាយ ពែក មី ពាក់ស័ក្កបីប៉ូលិសទៅហើយ !

ភាពជោគជ័យក្នុងអាជីពជាតារាកំប្លែង ទាំងអាជីពជាអ្នកកាត់សក់តាមពិធីមង្គលការ ទាំងអាជីពជាអ្នកដឹកនាំរឿងផងដែរនោះ នាយពែកមីថែមទាំងទទួលបានសក្តិ៣ជាប៉ូលីសផងដែរ។


តែអ្វីដែលគួរឲ្យចំឡែកស្រាប់តែពេលនេះ នាយ ពែក មី តារាកំប្លែងរបស់ CTN និង MYTV មានស័ក្កបី នៅខាងប៉ូលិស ពិតជាមិនគួរឲ្យជឿសោះ ។ តែនាយ ពែក មី ក៏បានបង្ហើបប្រាប់វិញថាកុំយល់ច្រឡំអោយសោះ តាមពិតនេះជាការសម្តែងក្នុងរឿងកំប្លែងនោះទេ ហើយលោក ពែក មី បានបង្ហោះថា «ស័ក្ក៣ គ្មានក្របខ័ណ្ឌ គ្មានប្រាក់ខែ គ្មានតួនាទី» ពិតជាគួរអោយអស់សំណើចមែន។ តាមពិតគាត់ធ្វើអោយទស្សនិកជនសើចគ្រប់ពេល ដោយសារតែរូបភាពសម្តែងរបស់គាត់ ម្យ៉ាងទៀតថែមទាំងមាន អ្នកចូលខំមិនថា «អាឡូ! អាឡូ! លោកប៉ូលិសញ៉ាំបាយហើយឬនៅ?» សូមបញ្ជក់ថានេះជាការសម្តែងក្នុងរឿងកំប្លែងសំរាប់អប់រំតែប៉ុណ្ណោះ! តាមពិតនាយពាក់មីគ្មានបានស័ក្តស្អីទេ។
នាយ ពែក មី ជាតារាកំប្លែងប្រចាំស្ថានីយទូរទស្សន៍ CTN MYTV និង CNC កំពុងតែមានភាពល្បីល្បាញ៕

 

អត្ថបទ៖ ឡុង រតនា

Loading...

ពេញនិយម