Connect with us

រូបថតប៉ុន្មានសន្លឹកបង្ហាញពី ក្រុមគ្រួសារនាយ ក្រិន មានសុភមង្គលទោះបីជា…

ទោះជា នាយ ក្រិន តូចតែមាឌមែនតែមើលទៅក្នុងក្រុមគ្រួសារពិតជាមានសុភមង្គលមិនចាញ់តារាសម្តែងដទៃប៉ុន្មាននោះទេ។ ពេលចេញទៅទីណាមកណាម្តងៗ តារាកំប្លែង មាឌតូចម្នាក់នេះមិនដែលទុកប្រពន្ធកូនចោលនោះទេ ចំណែកភរិយាគាត់វិញ ឃើញថាពិតជាស្រឡាញ់នាយ ក្រិន ខ្លាំងណាស់ទោះគាត់មាឌតូចយ៉ាងណាក្តី។


នាយ ក្រិន តារាកំប្លែងក្រុម នាយ កុយ សម្តែងប្រចាំកម្មវិធី “សោភ័ណ្ឌតន្រ្តី” របស់ស្ថានីយទូរទស្សន៍ CTN បានបង្ហើបប្រាប់ទស្សនិកជនថាគាត់ពិតជាមានសុភមង្គលណាស់ សព្វថ្ងៃនេះគឺគាត់មានកូនពីរហើយ រាល់ពេលទៅណាមកណាគាត់មិនដែលចោលប្រពន្ធកូនគាត់នោះទេ ។ រាល់ពេល នាយ ក្រិន ចេញទៅក្រៅម្តងៗយើងឃើញថាមានទស្សនិកជនតាមថតរូបគាត់ជាមួយនិងកូនៗរបស់គាត់ព្រោះថា កូននិងឪមានកម្ពស់ស្ទើតែស្មើរគ្នាទៅហើយ៕

អត្ថបទ៖ ឡុង រតនា

Loading...

ពេញនិយម