ក្រុមហ៊ុន ដឹ ព្រេមៀ ស៊ិនធ័រ សែនសុខ បានចេញមកបំភ្លឺ ករណីដែលមានភ្ញៀវមួយរូប អះអាងថា ចោរបានឆ្កឹះរថយន្តគាត់
ភ្នំពេញ : ផ្នែកធនធានមនុស្ស និងរដ្ឋបាល នៃក្រុមហ៊ុន ដឹ ព្រេមៀ ស៊ិនធ័រ សែនសុខ បានចេញមកបំភ្លឺ ករណីដែលមានភ្ញៀវមួយរូប បានអះអាងថា ចោរបានឆ្កឹះរថយន្តគាត់ យកវត្ថុមានតម្លៃអស់ ។
យោងតាមលិខិតបំភ្លឺ ដែលបានផ្ញើមក MYTV Plus នៅថ្ងៃទី ១៩ ខែមករានេះ ក្រុមហ៊ុន ដឹ ព្រេមៀ ស៊ិនធ័រ បានលើកឡើងថា រឿងរ៉ាវដែលគណនីហ្វេសប៊ុក Niya Labee បានធ្វើការចោទប្រកាន់មកលើក្រុមហ៊ុន ថា មិនព្រមចូលរួមសហការដោះស្រាយ គឺមិនដូចដែលគាត់បានចោទប្រកាន់ឡើយ ។
ក្រុមហ៊ុន បានធ្វើការបកស្រាយ ថា ក្រុមហ៊ុន បានសហការនិងព្យាយាមដោះស្រាយជូនអតិថិជន ព្រមទាំងចូលរួមសហការជាមួយសមត្ថកិច្ចទៀតផង ។ ជាមួយនេះ រថយន្តដែលចតនៅកន្លែងចំណត មិនមានស្លាកស្នាមបាក់បែក ឬ ខូចខាតអ្វីទាំងអស់ គឺនៅរក្សាសភាពដើម មិនដូចការបកស្រាយរបស់ម្ចាស់រថយន្តឡើយ ។ ទន្ទឹមគ្នានេះ ក្រុមសន្តិសុខក្រុមហ៊ុន ដែលរក្សាសណ្ដាប់ធ្នាប់មិនមានឃើញសញ្ញារបស់ជនសង្ស័យណាមួយមកក្បែររថយន្តនោះឡើយ ។
ក្រុមហ៊ុន ក៏បានអះអាងថា នឹងចូលរួមសហការជាមួយសមត្ថ កិច្ចសង្កាត់ឃ្មួញ ក្នុងការស្រាវជ្រាវបន្ត ខណ:ដែល ម្ចាស់រថយន្តផ្ទាល់ ក្រោយពេលធ្វើការសាកសួររួចមក គាត់ ក៏មិនប្រាកដថា របស់គាត់ (Laptop និងលុយ) បានបាត់នៅពេលណាច្បាស់លាស់នោះដែរ ។
គួររំលឹកថា កាលពីសប្តាហ៍មុន គណនីហ្វេសប៊ុកមួយ ដែលមានឈ្មោះថា Niya Labee បានសសេរថា Premiere Sen Sok ចូលលើកទី១ទេ តែមិនគួរឲ្យជឿ របស់ដាក់ក្នុងឡានបាត់អស់ ដោយមិនដឹងមូលហេតុ!!! មិនមែនតិចតួច😭😭😭 . សូមឲ្យអ្នកយកទៅហើយពិការ និង ចុះនរកគ្រប់ជាតិ ហើយសូមឲ្យគ្រោះកម្មទាំងឡាយរលាយឆ្ងាយពីក្រុមគ្រួសារខ្ញុំទៅ ។
ថ្លែងប្រាប់ MYTV Plus កញ្ញា Niya Labee បានអោយដឹងថា គាត់បានប្តឹងទៅសន្តិសុខដែល យាមនៅទីតាំងដឹព្រេមៀ សែនសុខ ប៉ុន្តែពួកគេ មិនទទួលខុសត្រូវទេ គឺ ពួកគេយកតែថ្លៃចំណតប៉ុណ្ណោះ ។
- អត្ថបទទាក់ទង :
- Featured
- ដឹ ព្រេមៀ ស៊ិនធ័រ សែនសុខ

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍