តារាស្រីថៃ ៥ ដួង ដែលមានសមត្ថភាពសម្តែងមិនធម្មតា
វិស័យភាពយន្តថៃកំពុងតែមានភាពរីកចម្រើនខ្លាំងដោយសារតែមានបានទទួលការគាំទ្រពីសំណាក់ប្រជាជនថៃរាប់លាននាក់ និងបណ្តាប្រទេសមួយចំនួនទៀត។ លើសពីនេះទៅទៀតប្រទេសថៃមានតារាសម្ដែងប្រុសស្រីជាច្រើនរូប ដែលទទួលបានការហ្វឹកហាត់យ៉ាងតឹងរឹងដើម្បីអោយការសម្តែងមានភាពធម្មជាតិ និងមិនឆ្គង។ ជាក់ស្ដែងតារាសម្ដែងស្រីទាំង ៥ រូបខាងក្រោមនេះ សុទ្ធតែទទួលបានការគាំទ្រយ៉ាងខ្លាំងទាំងក្នុង ទាំងក្រៅប្រទេស ដោយសារសមត្ថភាពសម្តែងរបស់គាត់តាមរយៈរឿងបែបស្នេហា មនោសញ្ចេតនា កាចឆ្នាស់ កំប្លុកកំប្លែង ថែមទាំងទទួលបានតម្លៃខ្លួនមិនធម្មតាក្នុងការសម្តែងរបស់ពួកគេទៀតផង។
- Yaya Urassaya (យ៉ាយ៉ា) ៖ Yaya បានបង្ហាញពីសមត្ថភាពនៃការសម្តែងរបស់ខ្លួនតាមរយៈខ្សែភាពយន្តមួយដែលទទួលបានការគាំទ្រយ៉ាងខ្លាំងគឺរឿង «Brother of The Year» «បងប្រុសកំពូលកូរ» ដែលរកចំណូលបានប្រហែលជាជាង ២៥០ លានបាត ដែលប្រហាក់ប្រហែលហ្នឹង ៧,៨ លានដុល្លារអាមេរិក តែក្នុងប្រទេសថៃមួយប៉ុណ្ណោះ។
- Mew Nittha (មីវ នីតថា) ៖ Mew Nittha មានជំនាញក្នុងការសម្តែងយ៉ាងល្អ ហើយថែមទាំងអាចសម្តែងទាំងបែបកំប្លែង និងមនោសញ្ចេតនាបានដូចគ្នា។ នាងក៏បានបង្ហាញសមត្ថភាពសម្ដែងរបស់ខ្លួនដោយបានដើរតួក្នុងរឿង «Rak Nakara រ៉ាក់ណាការ៉ា» ។
- Bella Ranee (បេឡា រ៉ានី) ៖ Bella បានទទួលពានរង្វាន់ជាច្រើនសម្រាប់ការសម្ដែងរបស់គាត់។នាងមានប្រជាប្រិយភាពខ្លាំង ដែលនាងមាន followers រហូតដល់ទៅ ៥,២ លាននាក់នៅលើបណ្តាញសង្គម Instagram ដែលជាបណ្តាញសង្គមរូបភាពដ៏មានប្រជាប្រិយ៍បំផុតនៅលើលោក។
- Taew Natapohn (តែវ ណៈថៈផន) ៖ ទស្សនិជនប្រាកដជាបានដឹង និងឃើញសមត្ថភាពសម្ដែងដ៏ល្អឥតខ្ចោះរបស់នាង តាមរយៈខ្សែភាពយន្តដែលទទួលបានការគាំទ្រយ៉ាងខ្លាំង គឺរឿង «Nakee» «ព្រះម៉ែនាគរាជ២»។
- Kimmy Kimberley (គីមប៊ឺលី) ៖ គីមប៊ឺលី តែងតែទទួលបានខ្សែភាពយន្តសម្រាប់ថតមិនដែលដាច់ដោយសារតែសមត្ថភាពសម្ដែងរបស់នាង។ ខ្សែភាពយន្តថ្មីរបស់នាងដែលមានចំនងជើងថា «Thong Aek Mor Yah Ta Chalong» នឹងចាក់បញ្ចាំងលើទូរទស្សន៍ចាប់ពីថ្ញៃទី ៣១ ខែមករា នេះហើយនៅក្នុងប្រទេសថៃ។

- កម្សាន្ត៣ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ៣ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៤ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៤ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍