Connect with us

ហង្ស សុរិយាន់ នឹងតំណាងអោយកម្ពុជាក្នុងកម្មវិធីប្រកួតសម្រស់លំដាប់ពិភពលោក Miss Global នៅប្រទេសហ្វីលីពីន

បន្ទាប់ពីទទួលបានជ័យលាភីលេខ ៤ ក្នុងកម្មវិធី Cambodia’s next top model របស់ស្ថានីយទូរទស្សន៍ MY TV ក្នុងឆ្នាំ ២០១៤ មក កញ្ញា ហង្ស សុរិយាន់ ក៏បានចាប់ផ្តើមប្រលូកក្នុងវិស័យសិល្បៈ ថែមទាំងទទួលបានការងារជាច្រើនជាបន្តបន្ទាប់ ដោយកញ្ញាបានក្លាយជាតារាក្របមុខអោយទស្សនាវដ្តីក្នុងស្រុក និងដើរម៉ូតអោយកម្មវិធីជាច្រើន។

មិនត្រឹមតែប៉ុណ្ណោះ កញ្ញា សុរិយាន់ ក៏ទើបតែចាប់អាជីពសម្តែងមួយទៀតផងដែរ។ អ្វីដែលថ្មីសម្រាប់ កញ្ញា សុរិយាន់ នៅក្នុងឆ្នាំនេះ គឺកញ្ញានឹងតំណាងអោយប្រទេសកម្ពុជាក្នុងកម្មវិធីប្រកួតសម្រស់លំដាប់ថ្នាក់ពិភពលោក គឺកម្មវិធី Miss Global ដែលនឹងប្រព្រឹត្តិទៅនៅក្នុងប្រទេសហ្វីលីពីននៅខែកុម្ភៈខាងមុខនេះ។ កញ្ញា សុរិយាន់ បានប្រាប់ MYTV Plus កញ្ញាមានកិត្តិយសក៏ដូចជាសេចក្តីត្រេកអរយ៉ាងខ្លាំង ដែលខ្លួនត្រូវបានជ្រើសរើសអោយចូលរួមការប្រកួតប្រជែងក្នុងកម្មវិធីប្រកួតបវរកញ្ញាមួយនេះ។

លើសពីនេះទៅទៀត សុរិយាន់ ក៏បានបន្ថែមទៀតថា កញ្ញាបានរៀបចំខ្លួនរួចរាល់ជាស្រេចក្នុងការតំណាងអោយប្រទេសកម្ពុជា ហើយកញ្ញានឹងបង្ហាញឲ្យពិភពលោកឃើញថាស្រ្តីកម្ពុជាមានភាពស្រស់ស្អាត ឆ្លាតវៃ និងប៉ិនប្រសប់ផងដែរ។

Loading...

ពេញនិយម