Connect with us

តារាកំប្លែង នាយ កុយ និង នាយ ក្រិន បានជួបគ្រោះថ្នាក់ចរាចរណ៍កំពុង…

នៅព្រឹកថ្ងៃទី ២០ ខែមករា ឆ្នាំ២០១៩ ក្រុមតារាកំប្លែងរបស់នាយកុយ បានជួបគ្រោះថ្នាក់ចរាចរណ៍ នៅលើផ្លូវលេខ ៧៣ ភូមិថ្នល់ ឃុំតំបែរ ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ដោយរថយន្ដបែកកង់ ហើយរេទៅបុកនឹងដើមឈើ ក្រោយចេញពីសម្តែង ។
បើយោងតាមឧត្តមសេនីយ៍ស្នងការនគរបាលខេត្តត្បូងឃ្មុំ លោក បែន រ័ត្ន បានប្រាប់ពីហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះថា គ្រោះថ្នាក់នេះបណ្ដាលមកពីរថយន្តបែកកង់រេ ទៅបុកដើមឈើ។ ដោយរថយន្ដដែលតារាកំប្លែង នាយ កុយ ធ្វើដំណើរពីខេត្តរតនៈគិរី មកខេត្តត្បូងឃ្មុំ ចំណុចគ្រោះថ្នាក់ ស្រាប់តែរថយន្ត ម៉ាកឡង់គ្រីស័រ ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ2AR-9968 ក៏បានបែកកង់រេទៅបុកដើមឈើតែម្តង បណ្តាលឲ្យតារាកំប្លែងទាំងពីរនាក់រួមមាននាយកុយ និង នាយក្រិនផ្ទាល់រងរបួស។ លោក ជួង ជី (ហៅនាយកុយ) អាយុ៦៤ឆ្នាំ បានរងរបួសកែងដៃស្តាំ និង អ្នករួមដំណើរជាមួយ លោក ទេស សុជន (នាយក្រិន) អាយុ៣៩ឆ្នាំ របួសស្រាល បច្ចុប្បន្ននេះលោកកំពុងសំរាកព្យាបាលនៅមន្ទីពេទ្យ ។

 

អត្ថបទ៖ ឡុង រតនា

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម