Connect with us

គ្រាន់តែចេញឈុតខ្លីភ្លាម រឿង «Thong Aek Mor Yah Ta Chalong» ទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់អ្នកគាំទ្រ (មានវីដេអូ)

ខ្សែភាពយន្តភាគថៃរឿង «Thong Aek Mor Yah Ta Chalong» ទទួលបានការគាំទ្រយ៉ាងខ្លាំងបន្ទាប់ពីបានចេញវីដេអូឈុតខ្លី (Trailer) ផ្លូវការរបស់ខ្លួននៅលើកញ្ចក់ទូរទស្សន៍ និងតាមវិបសាយ YouTube។ បើគិតមកដល់ត្រឹមពេលនេះ ឈុតខ្លីៗរបស់រឿងមួយនេះដែលបានបង្ហោះលើ YouTube មានអ្នកចូលទស្សនារហូតដល់ទៅ ៤៥៩,៣០០ ដងបាត់ទៅហើយ។ រឿងនេះជារឿងភាគបែបស្នេហា កំប្លុកកំប្លែង ដែលមានការចូលរួមសម្តែងពីលោក ម៉ារីអូ (Mario Maurer) កញ្ញា គីមប៊ឺលី (Kimmy Kimberley) និងកញ្ញា ផែត ណៈបៈផា (Pat Napapa)។


ខ្សែភាពយន្តភាគនេះនឹងចាក់បញ្ចាំងជាផ្លូវការចាប់ពីថ្ញៃទី ៣១ ខែមករា នេះតទៅនៅលើកញ្ចក់ទូរទស្សន៍ប៉ុស្តិ៍លេខ ៣ នៅក្នុងប្រទេសថៃ ដែលគេរំពឹងថា ខ្សែភាពយន្តភាគនេះនឹងក្លាយជាខ្សែភាពយន្តដែលទទួលបានការគាំទ្រខ្លាំងសម្រាប់ដើមឆ្នាំនេះបន្ទាប់ពីរឿង «បុព្វេសន្និវាស»។

សូមទស្សនាវីដេអូ៖

Loading...

ពេញនិយម