Connect with us

ផលិតកម្មយក្សរបស់កូរ៉េខាងត្បូង JYP កំពុងតែបង្កើតក្រុមចម្រៀងនារីថ្មីដើម្បីផ្តួលក្រុម Blackpink

យោងតាមសារព័ត៌មានជាច្រើនបានអោយដឹងថា ផលិតកម្ម JYP ដែលជាផលិតកម្មដ៏ធំមួយក្នុងចំណោមផលិតកម្មធំៗទាំងបី របស់ប្រទេសកូរ៉េខាងត្បូង កំពុងតែបង្កើតក្រុមចម្រៀងនារីថ្មីមួយដែលមានឈ្មោះថា ITZY ហើយគ្រោងនឹងចេញបទចម្រៀងដំបូងរបស់ខ្លួននាពេលឆាប់ៗនេះ។

ក្រុមចម្រៀងនារីថ្មីនេះមានសមាជិកចំនួនប្រាំនាក់ដែលមានឈ្មោះដូចជា Yuna, Ryujin, Chaeryeong, Lia និង Yeji។ ផលិតកម្ម JYP បានបង្ហើបថា «ក្រុមចម្រៀងនារីថ្មីនេះបានបញ្ចប់ការថតវីដេអូចម្រៀងរបស់ពួកគេហើយ ចំនែកឯខាងផលិតកម្មវិញកំពុងតែធ្វើការយ៉ាងយកចិត្តទុកដាក់លើវីដេអូចម្រៀងនេះ» ។

យ៉ាងណាមិញខាងផលិតកម្មមិនទាន់បានបញ្ជាក់ថ្ងៃអោយពិតប្រាកដសម្រាប់ការចេញផ្សាយនៅឡើយទេ៕

 

Loading...

ពេញនិយម