Connect with us

នាយ ស្វិត នឹងចូលទៅរស់នៅផ្ទះថ្មីក្នុងពេលឆាប់ៗនេះ

ពិតជារំភើបជំនួសតារាកំប្លែង នាយ ស្វិត នៅពេលលឺដំណឹងថាគាត់នឹងចូលរស់នៅក្នុងគេហដ្ឋានថ្មី នាពេលឆាប់ៗនេះ បន្ទាប់ពីមានការជ្រោមជ្រែងពីសប្បុរសជនម្នាក់។ ក្រោយពេលទទួលបានកាដូថ្មីនេះ មានទឹកចិត្តសប្បាយរីករាយ ដោយសារ តែនាយ ស្វិត ដែលពីមុនរស់នៅក្នុងផ្ទះជួលគេ ព្រមទាំងខ្លួនមានជំងឺប្រចាំកាយផងដែរនោះ។
ទស្សនិកជនពិតជាបានធ្លាប់ស្គាល់តារាកំប្លែង នាយ ស្វិត រួចមកហើយដែលមានរហ័សនាមថា «បុរសលេងរាង» គាត់តែងតែធ្វើឲ្យទស្សនិកជនផ្ទុះសំណើចមិនចេះចប់នៅកាយវិការ ប្លែកៗ និងវោហារសព្ទរបស់គាត់។ នាយស្វិបានបង្ហោះក្នុងអាខោនផ្ទាល់ខ្លួនថា៖ «ខ្ញុំសូមអរគុណម្ចាស់ជំនួយទាំងអស់គ្នាដែលបានជួយខ្ញុំរយៈពេលកន្លងមក»។ ទស្សនិកជនសប្បាយចិត្តខ្លាំងណាស់ដែលឃើញគាត់មានផ្ទះរស់នៅដូចគេទោះតូចក្តី ឬ ធំក្តីក៏គ្រាន់បើជាងជួលផ្ទះគេ ៕

អត្ថបទ៖ ឡុង រតនា

Loading...

ពេញនិយម