Connect with us

Manny Pacquiao បបួល Floyd Mayweather ប្រកួតម្តងទៀត

បើគិតទៅវាមានរយៈពេលជិត ៣ឆ្នាំមកហើយដែល Manny Pacquiao និង Floyd Mayweather បានប្រកួតគ្នា លក្ខណៈពិភពលោកដែលភាគច្រើនបានហៅការប្រកួតនោះថា “ការប្រកួតប្រចាំសតវត្សរ៍” ។ ទោះពេលនេះ Pacquiao ដែលមានអាយុ ៤០ឆ្នាំហើយ តែគាត់នៅតែចង់ឲ្យមានប្រកួតសងសឹកជាមួយជាមួយដៃគូចាស់ បន្ទាប់ពីគាត់អាចការពារខ្សែក្រវ៉ាត់ World Welterweight របស់ខ្លួនបានកាលពីថ្ងៃអាទិត្យ។
សូមបញ្ជាក់ផងដែរថាកីឡាករចូលនិវត្តន៍ Floyd Mayweather អាយុ ៤១ឆ្នាំម្នាក់នេះ ថែមទាំងបានចូលរួមទស្សនាការប្រកួតរបស់ Manny Pacquiao ជាមួយកីឡាករអាមេរិក Adrien Broner នៅឯទីក្រុង Las Vegas ផងដែរ ។

នៅក្នុងសន្និសីទសារព័ត៌មានក្រោយការប្រកួតបញ្ចប់ Pacquiao បានទទូចថាចង់សងសឹកជាមួយនឹង Mayweather ម្តងទៀត។ Pacquiao បានបង្ហើបថា៖ «ខ្ញុំនៅតែបន្តអាជីពមួយនេះ ហើយបើ Mayweather វិលត្រលប់មកការប្រកួតវិញហើយចង់ប្រកួតជាមួយខ្ញុំ នោះខ្ញុំនឹងច្បាស់ជាឈ្នះ។ សូមត្រលប់មកកាន់សង្វៀនវិញមកយើងនឹងប្រកួតគ្នាម្ដងទៀត។»។
Pacquiao បានបន្តថា «ប្រសិនបើគាត់ចង់បញ្ឈប់ការចូលនិវត្តន៍ សូមប្រកាសរឿងនេះអោយច្បាស់ទៅ រួចឡើងប្រកួតជាមួយខ្ញុំ។ ព្រោះខ្ញុំគឺជាជើងឯក ហើយខ្ញុំនឹងមិនប្រកួតជាមួយកីឡាករប្រដាល់ផ្សេងទៀតទេ ខ្ញុំគ្រាន់តែរង់ចាំគាត់មកប្រកួតដណ្តើមខ្សែក្រវ៉ាត់នេះពី ខ្ញុំ។»
អត្ថបទដោយ៖ លីន រតនា

Loading...

ពេញនិយម